អ្នកឈ្នះនឹងត្រូវពិភពលោកចងចាំ

អ្នកឈ្នះ នោះនឹងត្រូវពិភពលោកគេចងចាំ រីឯអ្នកចាញ់ លុះពេលវេលាកន្លងផុតយូរទៅ នោះនឹងត្រូវមនុស្សនៅក្នុងលោកបំភ្លេចចោល ដោយមិននឹកនាដល់ជារៀងរហូត។ អ្នកដែលប្រកាន់ខ្ជាប់នូរការសិក្សារៀបសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះ នោះជីវិតនិងអាជីវកម្មរបស់គេ នឹងរីកចម្រើនទៅមុខជាលំដាប់។ ហើយក្នុងរយៈពេលដ៏ខ្លី នោះនឹងសម្រេចបាននូវកិច្ចការដ៏ធំមួយ។ លំដាប់ពីនោះមកទៀត គេនឹងក្លាយជាមេដឹកនាំដ៏លេចធ្លោជាងគេនៅក្នុងទំព័រប្រវត្តិសាស្រ្តពិភពលោក។ ឯអ្នកដែលមិនបានយកចិត្តទុកដាក់សិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះទេ ជាសន្សឹមៗ ជីវិតនឹងអាជីវកម្មរបស់គេ នឹងដើរថយក្រោយ។ លុះពេលវេលាកន្លងផុតទៅយូរបន្ដិចទៅទៀត នោះជីវិត និងអាជីវកម្មរបស់គេ នឹងត្រូវលែងមានឈ្មោះនៅក្នុងសង្គមនេះតទៅទៀត។
ចំណែកការចាញ់របស់គេ លុះពេលវេលេកន្លងផុតយូរទៅ នោះនឹងត្រូវមនុស្សលោកគេបំភ្លេចចោលជារៀងរហូត ដោយព្រោះមិនមានអ្វីដែលត្រូវឲ្យមនុស្សនៅក្នុងលោកនឹកនាដល់ហ្នឹងឯង។ មានការបកស្រាយបំភ្លឺទៀតថា អ្នកដែលមិនបានសិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះ នោះគេនឹងកើតក្ដីព្រួយបារម្ភ ហើយមានភាពមិនច្បាស់លាស់ក្នុងការដែលគេត្រូវការស្វែងរកការរីកចម្រើនថ្មីៗ មកបន្ថែមទៀត។ ម៉្យាងវិញទៀត នៅពេលដែលគេមិនបានសិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះ នោះគេក៏មិនអាចនឹងយល់ដល់ទីជម្រៅនៃការងារ ឬការប្រកបអាជីវកម្មដែលជាប្រភពនៃការរកប្រាក់ចំណូលនោះបានដែរ។ ដោយសេចក្ដីថា ដោយសារតែការមិនយល់នោះ នោះការងារ ឬការប្រកបអាជីវកម្មដើម្បីស្វែងរកប្រាក់ចំណូលរបស់គេនោះ នឹងមានការខ្វះខាត ឬអាចនឹងត្រូវខាតបង់ទៅជាក្ស័យធនផងក៏មាន នៅពេលដែលគេត្រូវប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង។ ដោយឡែកអ្នកឈ្នះនោះគេនឹងបញ្ចេញភាពគគ្រឹកគ្រេងរបស់គេដោយមិនមានទីបញ្ចប់ ហើយមានការសប្បាយរីករាយដ័យ៉ាងក្អាកក្អាយជាមយយនឹងជ័យជម្នះរបស់គេនោះ។ ចូរអ្នកសិក្សាថា៖ ការចាញ់ឬឈ្នះនៅក្នុងជីវិត គឺស្ថិតនៅត្រង់ការសម្រេចលទ្ធផលនៃយុទ្ធសាស្រ្ត។

ឯលទ្ធផលនោះ គឺជាផលប្រយោជន៍ដ៏យ៉ាងធំធេងសម្រាប់តម្លសមនុស្សជាតិក្នុងការរស់នៅក្នុងសង្គមនឹងប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយលទ្ធផលដ៏ធំធេងនោះ មិនមែនស្ថិតនៅលើទស្សនៈមនុស្សមួយចំនួនតូច ដែលមិនមានការយល់ដឹងអ្វីសោះនោះឡើយ។ លទ្ធផលដ៏ធំធេងនោះ គឺជាគ្រឿងកំណត់ការចាញ់ និងការឈ្នះនៅក្នុងជីវិតនៃមនុស្សម្នាក់ៗ។ ដោយឡែកផ្សេងមួយទៀត មនុស្សទន់ខ្សោយ តែងបណ្តោយខ្លួនតាមព្រេងវាសនា។ ឯមនុស្សមានចិត្តហានក្លា តែងប្រើប្រាជ្ញនិងយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីតស៊ូយកឈ្នះជីវិត។ គេនឹងដោយការធ្វើជីវិតឲ្យឡើងទៅលើទីខ្ពស់ជាលំដាប់ គឺប្រៀបដូចជាគេឡើកាំជណ្ដើរឡើងទៅលើទីកំពូលភ្នំយ៉ាងដូច្នោះឯង។ ដូច្នោះចូរអ្នកស្វែងយល់បន្ថែមបន្តិចទៀតថា៖ ក្នុងបណ្ដាចំណេះវិជ្ជាធំៗ ទាំងឡាយក្នុងលោក ចំណេះវិជ្ជាខាងផ្នែកយុទ្ធសាស្រ្តនេះឯង គឺជាចំណេះវិជ្ជាមួយដែលនឹងអាចយឺតយោងអ្នកឲ្យឡើងទៅលើខ្ពស់បាន។

ហើយចំណេះវិជ្ជានេះ វានឹងធ្វើឲ្យអ្នកឈ្នះមនុស្ស៣ថ្នាក់។ ដោយថ្នាក់ទីមួយគឺជាមនុស្សដែលមានឋានៈទាបជាងអ្នក ហើយថ្នាក់ទីពីរ គឺជាមនុស្សដែលមានឋានៈស្មើនឹងអ្នក និងថ្នាក់ទីបី គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ជាងអ្នក។ ដោយព្រោះហេតុនោះ សូមអ្នកទទួលជ្រាបនូវសេចក្ដីឡើងមកវិញថា៖ អ្នកដែលប្រកាន់ខ្ជាប់នូរការសិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះ នោះជីវិត និងអាជីវកម្មរបស់គេ នឹងរីកចម្រើនទៅមុខជាលំដាប់។ ហើយក្នុងរយៈពេលដ៏ខ្លី នោះនឹងសម្រេចបាននូវកិច្ចការដ៏ធំមួយ។ លំដាប់ពីនោះមកទៀត គេនឹងក្លាយជាមេដឹកនាំដ៏លេចធ្លោជាងគេនៅក្នុងទំព័រប្រវត្តិសាស្រ្តពិភពលោក។ ឯអ្នកដែលមិនបានយកចិត្តទុកដាក់សិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះទេ ជាសន្សឹមៗ ជីវិតនឹងអាជីវកម្មរបស់គេ នឹងដើរថយក្រោយ។
លុះពេលវេលាកន្លងផុតទៅយូរបន្តិចទៅទៀត នោះជីវិតនិងអាជីវកម្មរបស់គេ នេងត្រូវលែងមានឈ្មោះនៅក្នុងសង្គមនេះតទៅទៀត។ ចំណែកឯការចាញ់របស់គេ លុះពេលវេលាកន្លងផុតយូរទៅ នោះនឹងត្រូវមនុស្សលោកគេបំភ្លេចចោលជារៀងរហូត ដោយព្រោះមិនមានអ្វីដែលត្រូវនាំឲ្យមនុស្សនៅក្នុងលោកទាំងនោះនឹកនាដល់ហ្នឹងឯង។

Comments are closed.