បុរសក្រីក្រម្នាក់បានស្រលាញ់នារី ដែលជាកូនអ្នកមានស្តុកស្តម្ភម្នាក់ ហើយគាត់ក៏បានសម្រេចចិត្តសារភាពទៅកាន់នារីម្នាក់នោះ។ បន្ទាប់មកនារីដែលជាកូនអ្នកមាននិយាយថា «សូមស្តាប់ណា ប្រាក់ខែរបស់អ្នកមួយខែៗ មិនស្មើរនឹងការចំណាយរាល់ថ្ងៃរបស់ខ្ញុំមួយថ្ងៃផង តើអោយខ្ញុំទៅស្រលាញ់អ្នកធ្វើម្តេចនឹងកើតទៅ?» បុរសនោះបន្តថាខ្ញុំមិនដែលនឹងស្មានថាអ្នកគិតបែបនេះទេ អញ្ចឹងសូមចាត់ទុកថាខ្ញុំមិនបាននិយាយអ្វីទាំងអស់ ហើយរៀបការជាមួយនរណាម្នាក់ដែលមានឋានៈស្មើរអ្នកទៅចុះ។ ទោះជាយ៉ាងណាក៏ដោយក៏បុរសម្នាក់នោះ មិនអាចបំភ្លេចនាងដោយងាយៗបានដែរ។ ១០ ក្រោយមក, ពួកគេទាំង ២ ក៏បានជួបគ្នានៅផ្សារទំនើបមួយកន្លែង។ នារីកូនអ្នកមានក៏និយាយម្តងទៀតថា «យ៉ាងម៉េចហើយតើអ្នកសុខសប្បាយទេ? ឥឡូវនេះខ្ញុំបានរៀបការរួចហើយ ហើយថាតើអ្នកដឹងទេថាប្តីរបស់ខ្ញុំរកចំណូលបានប៉ុន្មានក្នុងមួយខែ………? គឺគាត់រកបានដល់ទៅ ១៥៧០០ដុល្លារឯណោះក្នុងមួយខែ។ តើអ្នកជឿរឿងនេះទេ ហើយគាត់ជាមនុស្សប្រុសម្នាក់ដែលឆ្លាតណាស់»។ ភ្នែករបស់បុរសក្រីក្រនោះដក់ទៅដោយទឹកភ្នែក បន្ទាប់ពីបានលឺសំដីរបស់នារីម្នាក់នោះ។ ប៉ុន្មាននាទីក្រោយមកប្តីរបស់នាងក៏បានមកដល់ ហើយមុនពេលដែលនាងបម្រុងនឹងណែនាំប្តីរបស់នាងទៅបុរសក្រីក្រនោះ ប្តីរបស់នាង ក៏បានឃើញបុរសនោះមុន ហើយក៏និយាយទៅកាន់គាត់ថា៖ «អូលោកមកទីនេះដែរ ហើយចៃដន្យបានជួបនឹងប្រពន្ធរបស់ខ្ញុំ»។ បន្ទាប់មកគាត់ក៏បាននិយាយទៅកាន់ប្រពន្ធគាត់ថា៖ « នេះជាចៅហ្វាយរបស់បង ហើយបងជាមនុស្សម្នាក់ដែលកំពុងធ្វើការអោយគាត់ ទៅលើគម្រោង ១០០លានរបស់គាត់ផងដែរ។ ហើយអូនដឹងទេថាគាត់នៅលីវនៅឡើយទេ ព្រោះថាគាត់មិនអាចឆក់យកបេះដូងរបស់នារីម្នាក់ ដែលគាត់ស្រលាញ់បាន។ មិនថានារីដែលបានគាត់ជាស្វាមីមានសំណាងប៉ុណ្ណាទេ! នារីម្នាក់នោះហាក់ដូចជារន្ធត់ខ្លាំង ហើយមិនអាចនិយាយអ្វីបានទាំងអស់។
គំនិតអប់រំនៅក្នុងរឿង៖ ជីវិតខ្លីណាស់ ហើយវាប្រៀបបានដូចជាកញ្ចក់មួយ។ អ្នកអាចមើលឃើញតែអ្វីដែលវាបង្ហាញតែប៉ុណ្ណោះ ដូច្នេះហើយសូមកុំឆាប់មានអំណួតលើខ្លួនឯង ហើយមើលងាយទៅលើនរណាម្នាក់ ដោយគ្រាន់តែឃើញស្ថានភាពបច្ចុប្បន្នរបស់គេ។ អ្វីៗគ្រប់យ៉ាងអាចផ្លាស់ប្តូរដូចជា អាកាសធាតុដូច្នោះដែរ។ សូមកុំប្រមាថមើលងាយនរណាម្នាក់ ព្រោះថាគេមានរឿងរ៉ាវក្នុងជីវិតខុសៗគ្នា៕
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Comments are closed.