ស៊ុបមីក្រៅឆ្នាំង

ម្ហូប​មួយ​មុខ​នេះ​វា​ហាក់​បី​ដូច​ជា​មាន​ឈ្មោះ​ប្លែក​បន្តិច ប៉ុន្តែ​វាមិន​ពិបាក​ធ្វើ​នោះ​ទេ ​សម្រាប់​បងៗ​ដែល​ជាស្ត្រី​មេផ្ទះ​ទាំង​ឡាយ ព្រោះ​គ្រឿង​ផ្សំ​របស់​វា​ងាយ​ស្រួល​និង​រក។

គ្រឿងផ្សំ៖
-សាច់បន្ទះ ៥ បន្ទះ (សាច់ស៊ុទ្ធ ឬ​សាច់ ៣ ជាន់)
-ស្ពៃក្តោប ១០០ ក្រាម
-ផ្សិតស្រស់​ ៥០ ក្រាម
-ខ្ញី ៥០ ក្រាម
-ទឹកធម្មតា ២៥០ មីលីលីត្រ
-មីមួយកញ្ចប់
-ស្លឹក​ខ្ទឹម​មួយដើម
-ខ្ចឹមស ៣ ឬ ៤ កម្ពឹស
-ប្រេង​ខ្ចង ​​មួយ​ស្លា​បព្រា​បាយ
-អំបិល ​កន្លះ​ស្លាប​ព្រា​កាហ្វេ
-ប៊ីចេង កន្លះ​ស្លា​បព្រា​កាហ្វេ
-ស្ករស មួយ​ស្លា​បព្រា​កាហ្វេ
-ម្រេចម៉ត់​ កន្លះ​ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
-ប្រើសាច់​​សុទ្ធមកលាងឲ្យស្អាត​ទុក​មួយ​អន្លើឲ្យ​ស្រស​ទឹក។ ស្ពៃក្តោប​អ្នក​ត្រូវ​ហាន់​ឲ្យ​តូចៗ​ដូច​ហាន់​ស្ងោ។ ផ្សិតអ្នក​គួរ​តែ​ប្រើ​ផ្សិត​ដែក​គោល​ស្រស់​លាង​ទឹក​ឲ្យ​ស្អាត។ ខ្ញីជិត​សម្បក​លាង​ទឹក​ឲ្យ​ស្អាតពុះ​ជា ​២ ​ហាន់​ជា​បញ្ឆិត ​ឬជាបណ្តោយ​ៗ​ទុក​មួយ​អន្លើ។
-ខ្ចឹមចិញ្រាំឲ្យម៉ត់ដាក់បំពង​ឲ្យ​ឈ្ងុយ​ បន្ទាប់​មកដាក់បន្ថែម​សាច់ដែល​បានលាង​សម្អាត​ទុក​នោះចូលអ្នក​​ ត្រូវ​ចៀន​សាច់ឲ្យ​ក្រាម​ បន្ទាប់មក​ធ្វើ​ការ​ប្រែ​ទៅ​ម្ខាង​ទៀត​ជា​បន្ត​អ្នក​ត្រូវ ​បន្ថែម​​ទឹក​ប្រេង​ខ្ចង ​ចូលចំនួន​ មួយ​ស្លា​ព្រា​បាយ រួច​បន្ថែមអំបិល​កន្លះ​ស្លា​ព្រា​កាហ្វេ ប៊ីចេងកន្លះ​ស្លា​ព្រា​កាហ្វេ​ ស្ករសមួយ​ស្លា​ព្រា​កាហ្វេ ម្រេច​កន្លះ​ស្លា​ព្រាកាហ្វេដំណាក់​ការ​ជា​បន្ត​អ្នកត្រូវ​បន្ថែម​ស្ពៃក្តោម ​ ផ្សិតចូ ល​ឆា​មួយ​ត្រឡប់​ បន្ទាប់​មកចាំយក​ សាច់​ចេញ​ក្រៅ​រួច​ហើយអ្នក​គួរ​តែ​បន្ថែម​ទឹកធម្មតា​ក្នុង​ចំណុះ ​២៥០ មីលីលីត្រ(សម​ល្មម​) ចាំ​​មួយ​រំពុះទុក​មួយ​អន្លើ។
-ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​រួច​បន្ថែម​មី​ចូល​រង​ចាំរយះ​ពេល ៣ នាទី​ បន្ទាប់​មក​ស្រង​មីចេញ​ទុកឲ្យ​ស្រស​ទឹក​ការ​ស្រេច។
-ដួស​ទឹក​ស៊ុប​​ដាក់​ក្នុង​ចានកន្លះ​ចាន​ បន្ទាប់​មក​ដាក់​មី​ចូល​ក្នុង​ចាន​រួច​ហើយ​ បន្ថែម​ទឹក​ស៊ុប​ចូល​ឲ្យ​បាន​កាច​ចាន​ជា​បន្ត​បន្ថែម​សាច់​ដែល​បាន​ស្រង​ចេញ ​នោះ​ពីលើ បន្ទាប់​មក​ហាន់​ស្លឹក​ខ្ទឹម​ដាក់​បន្ថែម​ពី​លើ​ជា​កា​រស្រេច។ អ្នក​អាច​បន្ថែម​ស៊ុត​ទា​មួយ​គ្រាប់ទៀត​ក៏​បាន៕

Comments are closed.