ត្រីឆ្លូញជាប្រភេទដែលមិនសូវមានអ្នកចាប់អារម្មណ៍ចិញ្ចឹមប៉ុន្មានទេ ដោយសារតែខ្វះបច្ចេកទេសចិញ្ចឹម។ ដោយឡែកទីផ្សាររបស់ត្រីឆ្លូញគឺទូលាយខ្លាំងណាស់ ហើយក៏មានតម្លៃខ្ពស់ផងដែរ។ ថ្ងៃនេះយើងនឹងនាំលោកអ្នកទៅដឹងបីបច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូ ដើម្បីទទួលបានទិន្នផលខ្ពស់។ ខាងក្រោយនេះជាវិធីសាស្រ្ដនៃការចិញ្ចឹមត្រីឆ្លូញ៖
១.របៀបនៃការរៀបលូសម្រាប់ចិញ្ចឹម
ត្រូវជ្រើសរើសលូដែលមានទំហំសមល្មម និងមានកម្ពស់ប្រមាណ ៧០ សង់ទីម៉ែត្រ
រៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឲ្យបានល្អនឹងសមស្រប ដើម្បីងាយស្រួលការពារកុំឲ្យទឹកស្អុយ
បាចម្សៅកំបោរចូលបាតលូ ដើម្បីបន្សាបជាតិជូរ កំចាត់មេរោគនិងសារជាតិផ្សេងៗ។
បញ្ចូលទឹកទៅក្នុងលូ ដោយប្រើសំណាញ់ត្រង ពេលទឹកឡើងដល់កំរិត ៣០ ទៅ ៤០ សង់ទីម៉ែត្រ
២.ការជ្រើសរើសពូជ
ជ្រើសរើសត្រីពូជមានទំហំ ពី ៣ ទៅ ៦ សង់ទីម៉ែត្រ រាងកាយមាំមួន មិនមានជំងឺពណ៌សម្បុរស្រស់ភ្លឺ មានរំអិលច្រើន។
កូនត្រូដែលល្អបំផុតគឺកូនត្រូដែលមានអាយុ ៣ សប្ដាហ៍
៣.ការថែទាំ
ត្រូវប្ដូរទឹកចេញក្នុងក្នុងមួយខែ ៤ ដង ឬ មួយសប្ដាហ៍ម្ដង
៤.ការផ្ដល់ចំណី
ក្រៅពីចំណីធម្មជាតិ ត្រីឆ្លូញក៏អាចស៊ីជាកន្ទក់ ម្សៅត្រីស្ងោរឆ្អិននិងចំណីស្រេច ។
ឲ្យត្រីស៊ី ២ ដង ក្នុងមួយថ្ងៃគឺនៅពេលព្រឹកព្រលឹម និងពេលល្ងាចមេឃត្រជាក់
ត្រូវបន្ថែមអង់ស៊ីមរំលាយអាហារមួយចំនួន ដើម្បីចៀសវាងត្រីត្រូវហើមពោះ និងឆ្អល់ពោះ។
តាមដានទឹកក្នុងស្រះជារៀងរាល់ថ្ងៃ ហើយផ្លាស់ទឹកថ្មីក្នុងមួយសប្តាហ៍ម្តងប្រមាណជា៣០%។
៥.ការបង្កានិងកំចាត់ជំងឺផ្សេងៗ
ពេលកែលំអស្រះឡើងវិញ ត្រូវប្តូរទឹកស្រះត្រូវប្រើសំណាញ់រាំងច្រោះទឹកកុំឲ្យត្រីចេញ
ត្រូវមានវិធានការដេញពពួកបក្សីស៊ីត្រីនិងរកឃើញទាន់ពេលស្រះត្រូវបំពុលដោយជាតិកខ្វក់ ដើម្បីបង្ការការពារជំងឺដល់ត្រី។
៦.ការប្រមូលផល
ក្រោយពេលចិញ្ចឹមបាន ៥ ទៅ ៦ ខែ ត្រីឆ្លូញ អាចមានទម្ងន់ជាមធ្យមពី ២០ ទៅ ៣០ ក្រាមក្នុង ១ ក្បាល (៣០ ទៅ ៥០ ក្បាលក្នុង ១គីឡូក្រាម) លោកអ្នកអាចប្រមូលផលបានហើយ។មុនពេលប្រមូលផល ១០ ថ្ងៃ គប្បីរក្សាបរិស្ថានទឹកក្នុងលូ ចិញ្ចឹមអោយបានថេរបំផុត៕
Comments are closed.