ទៀតហើយ! នារីស្រស់ស្អាតម្នាក់បើករថយន្តទំនើប ផ្លា.កលេខកម្ពុជា តែអត់ទូទាត់លុយ $40 ទោះបុគ្គលិករត់តាមក៏ដោយ (មានវីដេអូស្ដែងៗ)
កាលពីពេលថ្មីកន្លងទៅនេះទាក់ទងនឹងការចាក់សាំងហើយ ត្រូវខាងស្ថានីយ៍ប្រកាសឱ្យចូលមកទូទាត់ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង តែយ៉ាងណារឿងនេះបានដោះស្រាយរួចហើយ ដោយសារតែបញ្ហាអ៊ីនធើណេត ទើបមិនអាចទូទាត់បាន ហើយបន្ទាប់ពីឃើញការប្រកាសពីខាងស្ថានីយ៍ ក៏ម្ចាស់រថយន្តបានទៅទូទាត់វិញរួចហើយ។
នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ មានរឿងភ្ញាក់ផ្អើលជាថ្មីទៀតហើយទាក់ទងនឹងរឿងចាក់សាំងនេះ មិនខុសអ្វីពីលើកមុនទេ គឺខាងស្ថានីយ៍បានប្រកាសឱ្យនារីម្នាក់ចូលទូទាត់ប្រាក់ចំនួន៤០ដុល្លារ ក្រោយចាក់សាំងរួចហើយ ក៏បើកចេញទៅបាត់។
បើតាមការប្រកាសបានឱ្យដឹងថា «សូមអញ្ជេីញអ្នកនាងដ៏ស្រស់ស្អាតដែលបេីកឡានផ្លា.កលេ.ខ កម្ពុជា …… ដែលបានចាក់សាំងនៅស្ថានីយ៏ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់។»
បើតាមកា.មេរ៉ាសុ.វត្ថិភាព ឃើញថាក្រោយពីចាក់សាំងរួចហើយ នារីខាងលើនេះបានបើកចេញទៅបាត់ ទោះបីជាបុគ្គលិកព្យាយាមហៅឱ្យទូទាត់ និងរត់តាមរថយន្ត ទាំងដែលរថយន្តបើកកញ្ចក់ ក៏មិនឃើញថារថយន្តខាងលើនេះឈប់ឡើយ។
បើតាមការបញ្ចេញមតិវិញលើកឡើងផ្សេងពីគ្នាថា ៖ «ខ្ញុំអត់ការពារអីទេ តែព្រះអង្គបុគ្គលិក លេីកដៃគោះឡានគេអត់បានមែន? បេីមិនគោះទៅ បុគ្គលិកអត់គោះសោះ យាយមែន គេមានលុយជិះឡានប៉ុណ្ណេះដែរ មិនទៅធ្វេីធូរថ្កៃមិនអោយលុយទេ .. ជួនកាលភ្លេចដែរ មនុស្សចុចទូរសព្ទនេះ ស្តេចភ្លេចហេីយ … ពេលខ្លះឯងទៅទិញអីវ៉ានហេីយភ្លេចយកអីវ៉ាន់ក៏មានដែរ»
អ្នកខ្លះវិញលើកឡើងថា៖ «មើលតាមវីដេអូមិនមែនភ្លេចគឺមានបំណងតែម្ដង» ឯអ្នកខ្លះទៀត៖ «មុខមាត់គាត់មិនបោ.កទេគាត់ភ្លេចទេបងខ្ញុំស្គាល់គាត់»
Comments are closed, but trackbacks and pingbacks are open.