ជួយស៊ែរបន្តផង! តោះៗ ពិសេសមែន នៅនៅខេត្ដ១នេះ មានតាំងពិព័រណ៍ផ្លែឈើ ញុំាដោយមិនគិតលុយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈផេកផ្លូវការ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ បានជូនដំណឹង ពីការរៀបចំស្តង់ពិព័រណ៍ផ្លែឈើ ចាប់ពីថ្ងៃទី ១៦​ ដល់​ថ្ងៃទី ​២០​ ខែមិថុនា​ ឆ្នាំ ​២០២២​ នៅផ្សារកោះកុងថ្មី​ ក្រុង​ខេមរភូមិន្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកជំទាវ បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះ ការរៀបចំស្តង់ពិព័រណ៍ផ្លែឈើនេះ សម្រាប់​ថ្ងៃទី ១៨​
ចាប់ពីវេលាម៉ោង​ ៣:០០ នាទីរសៀល គឺអ្នកចូលរួមពិធីតាំងពិព័រណ៍នេះ​ អាចពិសាផ្លែឈើ ដែលមានដាក់តាំងបង្ហាញដោយឥតគិតថ្លៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បានបញ្ជាក់ឱ្យដឹងទៀតថា ការរៀបចំបែបនេះ ធ្វើឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ខួប​ ៨៦ យាងចូល​ ៨៧ ព្រះវស្សា៕

Comments are closed, but trackbacks and pingbacks are open.