មហាជនពេញចិត្តស្តូក ជាមួយចម្លើយបវរកញ្ញាលំដាប់រងទី ១ ដោយបានឆ្លើយយ៉ាងក្បះក្បាយត្រង់ៗ ល្អបំផុត…(មានវីដេអូ)
មហាជនជាច្រើនបានដឹងហើយរួចមកហើយថា កាលីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងកម្មវិធីប្រឡងបវរកញ្ញាល្បីឈ្មោះរបស់កម្ពុជា Miss Universe Cambodia 2022 បានរកឃើញម្ចាស់មកុដហើយ ដែលបានទៅលើកញ្ញា ហេង ម៉ានីតា និងលំដាប់រងទី ១ បានទៅលើកញ្ញា ហេង និស័្សយ ។
លុះមកដល់វគ្គឆ្លើយសំណួរ បេក្ខនារីកំពូលទាំង ១០ នោះ គេបានចាប់អារម្មណ៍ទៅលើបេក្ខនារីពាក់ស្លាក់លេខ ៩ កញ្ញា ហេង និស្ស័យ ដែលជាម្ចាស់ជ័យលាភីលំដាប់រងទី ១ ត្រូវបានមហាជនជាច្រើនលាន់តមាត់សរសើរគ្រប់គ្នា ពេលរូបនាង ឆ្លើយសំណួរអំពី Passionate «ការផ្តោតជាសំខាន់» ។
កញ្ញា ហេង និស្ស័យ ក៏បានឆ្លើយសំណួរនោះថា៖ “កាលខ្ញុំអាយុ១០ឆ្នាំ ខ្ញុំបានមើលកម្មវិធី ការប្រកួតសម្រស់បវរកញ្ញាល្បីបំផុត លើកញ្ចក់ទូរទស្សន៍ តែខ្ញុំមិនឃើញបេក្ខនារីណាម្នាក់ មកពីទឹកដីប្រទេសកម្ពុជាទាល់តែសោះ ខ្ញុំក៏បានប្រាប់ខ្លួនឯងថា ខ្ញុំនឹងនៅទីនោះ
នៅថ្ងៃអនាគត មិនដឹងថាដោយរបៀបណា ពេលណា តែខ្ញុំនឹងនៅទីនោះ។ ឪពុកម្តាយ បង្រៀនខ្ញុំឲ្យខិតរៀនសូត្រ ដូច្នេះហើយ ទើបខ្ញុំមកឈរដល់ទីនេះ អ្នកគ្រប់គ្នាពិតអាចដើរតាមក្តីស្រមៃបាន ហើយអ្នកក៏អាចក្លាយជាអ្នកប្រយុទ្ធម្នាក់ដូចជា រូបខ្ញុំបាន” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.