ស៊ែរតៗគ្នាផង!! ចាប់ថ្ងៃទី ១ ខែកក្កដា អ្នកដំណើរចូលប្រទេសថៃ លែងត្រូវការធានារ៉ាប់រងកូវីដ និង Thailand Pass ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចុះ​លិខិត​អនុញ្ញាត​ចូល​ប្រទេស​ថៃ (Thailand Pass) និង តម្រូវការ​ធានារ៉ាប់រង​កូវីដ-១៩ នឹង​ត្រូវ​លុប​ចោល​សម្រាប់​អ្នក​ដំណើរ​ទាំង​អស់ ដែល​ចូល​ក្នុង​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០២២ ខាង​មុខ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជាន់​ខ្ពស់​បញ្ជាក់​នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០២២ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Taweesilp Visanuyothin អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​គ្រប់គ្រង​ស្ថានការណ៍​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ CCSA នៅ​ថ្ងៃ​សុក្រ​នេះ។ អ្នក​ដំណើរ​ដែល​ចូល​ប្រទេស​ថៃ​ទាំង​អស់ នឹង​ទាមទារ​តែ​ការ​បង្ហាញ​កាត​វ៉ាក់សាំង​កូវីដ-១៩ ឬ ក៏​លទ្ធផល​តេស្ត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​សម្រាប់​អ្នក​ដែល​មិន​មាន​កាត​វ៉ាក់សាំង ឬ លទ្ធផល​តេស្ត​កូវីដ ពេល​ទៅ​ដល់ ពួកគេ​នឹង​តម្រូវ​ឱ្យ​ទទួល​ការ​ធ្វើ​តេស្ត នៅ​ឯ​ចំណុច​ច្រកចូល​​ព្រំដែន​អចិន្ត្រៃយ៍។ ការ​ធ្វើ​តេស្ត​នេះ នឹង​បន្ត​ធ្វើ​ឡើង​រហូត​រដ្ឋាភិបាល​បញ្ចប់​វិធានការណ៍​ទប់ស្កាត់​កូវីដ-១៩ គ្រប់​បែប​យ៉ាង​ទាំង​អស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.