សុខ ពិសី ភ្ញាក់ខ្លួនព្រើត!! ក្រោយ ទុំ សុវត្ថិ ផ្ញើរូបថតនេះមកឲ្យនាង ទើបដឹងថា…
ពាក្យចាស់ថា “មនុស្សកុំមើលងាយមនុស្ស”។ ជាក់ស្តែងដូចជីវិតពិតតារាចម្រៀងទុំសុវត្ថិ ធ្លាប់ឡើងប្រឡងចម្រៀងនៅស្ថានីយ៍ហង្សមាសដល់ទៅបីដងធ្លាក់រហូត គ្មានអ្នកស្គាល់ គ្មានអ្នកឲ្យតម្លៃ។ ប៉ុន្តែ វាសនាមនុស្សមើលពុំឃើញ ទាយពុំត្រូវ, ដោយទុំសុវត្ថិពេលនេះ ប្រែ៣៦០ដឺក្រេ។
ទុំសុវត្ថិពេលនេះ ទៅណាមកណាមានអ្នកផងជិតឆ្ងាយធ្វើហាក់ស្គាល់ មិនថាតារាចម្រៀង ចាស់ ក្មេង តូច ធំ ចង់រាប់រក។ ដូចពេលនេះអញ្ចឹង មានការទម្លាយរូបលើបណ្តាញសង្គមរវាងទំនងទំនាក់តារាចម្រៀងស្រីល្បីឈ្មោះសុខពិសីនិងទុំសុវត្ថិ។ គ្រាន់តែឃើញសុខពិសីបង្ហោះរូបនេះភ្លាម មានអ្នកលេងហ្វេសប៊ុករាប់ម៉ឺននាក់ចាប់អារម្មណ៍ភ្លាម ដោយមានអ្នកខ្លះដាក់ការសង្ស័យពីទំនាក់ទំនងមិនធម្មតារវាងសុខពិសីនិងទុំសុវត្ថិ។ តែធាតុពិតបើតាមការបញ្ចាក់របស់សុខពិសីពួកគេទាំងពីរត្រឹមជាបងប្អូននឹងគ្នាសោះ។
យ៉ាងណាមិញ បើតាមទំព័រហ្វេសប៊ុកសុខពិសីបានបង្ហោះភ្ជាប់ជាមួយរូបថតឈរទន្ទឹមគ្នា២នាក់ ទុំ សុវត្ថិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ តារាចម្រៀង សុខ ពិសី បានលើកថា៖ “ទាល់តែគាត់ផ្ញើរូបមកហើយសួរថាតើបងនៅចាំប្អូនបានអត់ទើបដឹងថា ប្អូនប្រុសដែលសុំខ្ញុំថតកាលពីយូរឆ្នាំហើយគឺប្អូន Tom Sovath ឱ្យចាំមុខម៉េចបានបើឥឡូវសង្ហារជាមុនទៀត សរសើរអត្តចរិតគាត់ណាស់ ចេះគួរសម និងគួរអោយស្រលាញ់”។
សូមជម្រាបថា កញ្ញា សុខ ពិសី ហាក់ស្ងប់ស្ងាត់មួយរយៈចុងក្រោយនេះ ស្រាប់តែលេចវត្តមានមកវិញជាមួយនឹងរឿងដ៏គួរឲ្យចាប់អារម្មណ៍ចំពោះរូបថតដែលតារាស្រីរូបនេះផុសនៅលើហ្វេសប៊ុក ដែលមានរូបនាងឈថតនិងទុំសុវត្ថិ។ បែបនេះក្តី ឃើញថា សុខ ពិសី ដ្បិតមានអាយុច្រើនបន្តិចហើយ តែសម្រស់នៅតែស្រស់សោភា មិនចាញ់តារាស្រករក្រោយឡើយ។ ងាមកដឹងរឿង ទុំ សុវត្ថិ ឯណេះវិញ ត្រូវបានមហាជនស្គាល់ស្ទើរតែមួយប្រទេសទៅហើយ អាចនិយាយបានថាចង់ល្បីលើសម្ចាស់ពានCambodia Idolទៅទៀត។ នៅពេលយីអ៊ុនឡើងតាមជើងខោបែបនេះ លុយរត់តាមរកអតីតបេក្ខជនបរាជ័យដ៏កម្សត់រូបនេះតែម្តង៕
Comments are closed, but trackbacks and pingbacks are open.