ស៊ែរចែកគ្នាផង!! គោលការណ៍ថ្មី ល្មើសច្បាច់ចរាចរណ៍ទាំងនេះ ប៉ូលីសចាប់អត់ផាកលុយទេ
យោងតាមវីដេអូក្នុងផេក ផែង វណ្ណៈ បានបង្ហោះមុននេះបន្តិច ស្តីពីគោលការណ៍ថ្មី នៃការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖
«ចំពោះការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក» ១- ចំពោះបទល្មើសរថយន្តមាន ៩ចំណុច + (អប់រំ ៥ចំណុច និង ផាកពិន័យ ចំណុច) + អប់រំ ៥ចំណុច រួមមាន ៖ –បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា –បើកបរវ៉ាជែង –បើកបរមិនពាក់ខ្សែក្រវ៉ាត់ –ដឹកលើសចំណុះ (តម្រូវឲ្យរើរចេញ) នឹង–ការប្រើប្រាស់ទូរស័ព្ទ។
ចំណែកឯការផាកពិន័យ ចំពោះបទល្មើសរថយន្តមាន ៤ចំណុច រួមមាន ៖ បើកបរលើសល្បឿន -បើកបរស្រវឹង –គ្មានបណ្ណបើកបរ និង–គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ។
ដោយឡែកចំពោះបទល្មើសម៉ូតូមាន ៧ចំណុច + (អប់រំ ៤ចំណុច និង ផាកពិន័យ ៣ចំណុច) + អប់រំ ៤ចំណុច រួមមាន ៖ –បើកបរមិនគោរពភ្លើងសញ្ញ និងផ្លាកសញ្ញា –ល្មើសការបត់ និងវ៉ាជែង –ការប្រើប្រាស់ទូរស័ព្ទ និង–ដឹកលើសចំណុះ។
ចំណការផាកពិន័យវិញមាន ៣ចំណុច រួមមាន ៖ –មិនពាក់មួកការពារសុវត្ថិភាព –បើកបរស្រវឹង និង–អត់ផ្លាកលេខ។
Comments are closed, but trackbacks and pingbacks are open.