សំឡេងពិត! ឃ្លាតឆ្ងាយសិល្បៈរាប់ឆ្នាំ ហេង ប៊ុនលាភ មិនផ្លាស់ប្តូរសោះ រូបរាងស្រស់សង្ហា បកស្រាយបទចម្រៀងនៅតែមានទឹកដម ផ្អែមស្រទន់ ពីរោះណាស់…(មានវីដេអូ)
លោក ហេង ប៊ុនលាភ គឺជាតារាចម្រៀងប្រុសម្នាក់ដែលមានទឹកដមសំនៀង ផ្អែមស្រទន់ ដែលពេលនោះរូបលោកក្តោបបានប្រជាប្រិយភាពយ៉ាងច្រើនភ្លូកទឹកភ្លូកដីគួរឲ្យកត់សម្គាល់ជាខ្លាំង ។
មួយវិញទៀត រាល់បទចម្រៀងជាច្រើនបទរបស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់យ៉ាងខ្លាំងដដែល រហូតមកដល់ពេលនេះ ដែលមានដូចជាបទ «ជីដូនកាកី» «ទឹកភ្នែកស្វាមីស្រីឡង់សេ» និង «សឹងហួសព្រោះស្នេហ៍» ហើយក៏នៅមានបទចម្រៀងពីរោះជាច្រើនបទៀត ដែលមិនអាចលើកយកមករៀបរាប់បាន ។
សព្វថ្ងៃនេះ ហេង ប៊ុនលាភ ហាក់ស្ងប់ស្ងាត់កាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយមួយរយៈធំ គេមិនសូវបានឃើញរូបលោកបង្ហាញវត្តមានចូលរួមសម្តែងខ្សែភាពយន្តនានា ឬក៏លេចមុខក្នុងកម្មវិធីតូចធំតាមកញ្ចក់ទូរទស្សន៍ជាញឹកញាប់កាលពីមុនឡើយ បែរជារឃើញរូបលោកភាគច្រើនថតរូបនៅតែវាលស្រែវាលចម្ការទៅវិញ ។
ដោយឡែក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកគាំទ្រហាក់មានការរីករាយជាខ្លាំង ដោយកម្មវិធីជជែកកម្សាន្ត 3FUN បានអញ្ជើញតារាចម្រៀងប្រុសរូបនេះ ចូលរួមក្នុងការសម្ភាសន៍ ហើយរូបលោកក៏បានលើកបទចម្រៀង «ទឹកភ្នែកស្វាមីស្រីឡង់សេ» យកមកបទស្រាយ ក្នុងកម្មវិធីនេះផងដែរ ។
ក្រោយស្ដាប់ចម្រៀងរបស់ ហេង ប៊ុនលាភ ចប់ភ្លាម បានធ្វើឲ្យហ្វេនៗជច្រើនឡើងភ្ញាក់ព្រឺត ព្រោះកន្លងផុតច្រើនឆ្នាំមកហើយ រូបសម្បត្តិនៅសង្ហា មិនចាញ់កាលពីនៅកម្លោះ សូម្បីតែទឹកដមសំឡេង ក៏មិនផ្លាស់ប្តូរអីបន្តិច នៅតែមានសំនៀងផ្អែមស្រទន់ និយាយពីរោះខ្លាំងតែម្តង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.