អ្នកលក់ online ពីរនាក់ប្តីប្រពន្ធ ប្រកាសគម្រោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ… តែដាក់លក្ខខណ្ឌបែបនេះ ជាមុនសិន
អ្នកលក់ online ពីរនាក់ប្តីប្រពន្ធ ប្រកាសគម្រោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ… តែដាក់លក្ខខណ្ឌឲ្យគេចុចមើល ១០លានView និង like page ឲ្យបាន ៤លាន ជាមុនសិន
កាលពីពេលថ្មីៗនេះមានការចែករំលែកនូវរូបភាពមួយសន្លឹកដែលបង្ហាញពីម្តាយជរានៅក្រៅប្រទេស ក្នុងមណ្ឌលចាស់ជរា ដែលក្មុងរូបភាពមានឃើញចានបង្គន់ និងចានបាយ ធ្វើឲ្យមានការជជែកវែកញែកតៗគ្នា។ ស្រាប់តែថ្មីៗនេះម្ចាស់ផេកឈ្មោះកំពូលម៉ូត
ស្រាប់តែប្រកាសគម្រោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ ប៉ុន្តែដាក់លក្ខខណ្ឌឲ្យគេ ចុចមើលឲ្យបាន 10លាន View និង ចុចLike ផេកឲ្យបាន ៤លាន Like ជាមុនសិន។ ដោយម្ចាស់ផេកដដែលបានសរសេររៀបរាប់ថា:
៉នាងខ្ញុំនិងលោកប្ដីមានគម្រោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ.. *ខ្ញុំនិងធ្វើឡើង នៅពេលបងប្អូនគាំទ្រខ្ញុំបាន10M View និង4M like page ខ្ញុំជឿជាក់លើបងប្អូននិងខមិនគាំទ្រពិតៗ ខ្ញុំនិយាយពិត ធ្វើពិត និងបង្ហាញសង្គមពិត.. សូមបងប្អូនទាំងក្នុងនិងក្រៅស្រុកគាំទ្រកំរោងខ្ញុំឡើង ។ រូបភាពយកមកពី Facebook online តែសុំប្ដូរការធ្វើបន្ទប់មិនដូចរូបឡើយ រៀងធំតិច មូលហេតុនេះហើយដែលខ្ញុំចង់បានដី ជាហិចតាច្រើនៗ”។
តើបងប្អូនយល់យ៉ាងណាដែរចំពោះគម្រោងរបស់គាត់ និងការដាក់លក្ខខណ្ឌបែបនេះ?
Comments are closed, but trackbacks and pingbacks are open.