ពេជ្រ រស្មី តែងខ្លួនបែបសាមញ្ញៗ តែមើលឡើងឃ្យូតគួរឲ្យក្នាញ់ដល់ហើយ
បើនិយាយដល់លំដាប់រងទី ៣ Miss Teen International Cambodia យុវតី ពេជ្រ រស្មី ត្រូវបានគេដឹងថា យុវតិរូបនេះ ជាបវរកញ្ញាមួយរូបដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ។
ជាការពិតណាស់ កាលពីអំឡុងក្នុងពេលប្រកួត យុវតីរុបនេះ ក៏ទទួលបានពានរង្វាន់ Miss Popular Award ទៀតផងដែរ មួយវិញទៀត រាល់ពេលនាងបានបង្ហោះរូបភាពចេញមកម្តងៗ តែងតែមានចូលចិត្តថែមទាំងសរសើរពីសម្រស់របស់យុវតីរូបនេះមិនដាច់ពីមាត់ផងដែរ ។
យ៉ាងណាមិញ យុវតី ពេជ្រ រស្មី ក៏ធ្លាប់បានបង្ហាញមុខក្នុងការថតស្ពតពាណិជ្ជកម្មផងដែរ ដោយគេមើលឃើញថានាងពិតជាធ្វើបានយ៉ាងល្អ ទោះបីជានេះជាលើកដំបូងសម្រាប់នាងក៏ពិតមែន ។
បន្ថែមទៀតនោះ បើមើលទៅរូបសម្ផស្សបវរកញ្ញាលំដាប់រងទី ៣ MTIC រូបនេះវិញ មហាជនកត់សម្គាល់ឃើញថា ពិតជាមានមុខមាត់ស្អាតឃ្យូតតែម្តង លើសពីនេះទៀតនោះ យុវតីរូបនេះ តែងបង្ហាញសម្រស់បែបធម្មជាតិគ្មានការផាត់មុខ ឡើងជឿជាក់ផងដែរ ។
ដោយឡែក បើក្រឡេកមកការលែងស្ទាយ៍តែងខ្លួនបែបយុវវ័យឡើងឃ្យូតៗរបស់យុវតី ពេជ្រ រស្មី លំដាប់រងទី ៣ Miss Teen International Cambodia មើលទៅសាមញ្ញតែពិតជាស្រស់ស្អាតមានភាពទាក់ទាញ លេចធ្លោជាខ្លាំង មិនឆើតឆាយ ហើយរូបភាពដែលនាងតុបតែងខ្លួនឃ្យូតៗ ក៏ត្រូវបានមិត្តភក្តិ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សរសើរពីសម្រស់របស់យុវតីនេះគ្រប់ៗគ្នា ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.