កាត់រកឪពុកណាស់ ! ទើបតែអាយុ 5ឆ្នាំសោះ អូនចាស្មីន កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អាចរកលុយបានដោយខ្លួនឯង ក្នុងមួយថ្ងៃពី 500$ ទៅ1000$ (មានវីដេអូ)

សង្គម៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អាចនិយាយបានជាសេដ្ឋីវ័យក្មេងបំផុតនៅកម្ពុជា ដែលមានប្រវត្តិតស៊ូ! ផ្តើមចេញពីលុយ 11000$ ត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ ធ្វើឲ្យលោកឡេង ណាវ៉ាត្រា រកស៊ីជោគជ័យជាបន្តបន្ទាប់រហូតក្លាយជា “អ្នកឧកញ៉ា”។ កាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” បានធ្វើឲ្យមានការអបអរសាទរជាច្រើនដែលអ្នកឧកញ៉ាបានវិវត្តខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េ តស៊ូរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារហូតជួយសង្គមជាតិជាច្រើន

ក៏មានប្រិយមិត្តជាច្រើនក៏ចង់ដឹងពីប្រវត្តិ និងការរកស៊ីរបស់អ្នកឧកញ៉ាតាំងពីពេលធ្វើជាពលករនៅកូរ៉េ រហូតទទួលបានជោគជ័យយ៉ាងខ្លាំងបែបនេះ។ មកមើលពីជី .វិតរសនៅផ្ទាល់ខ្លួន របស់អ្នកឧកញ៉ាវិញ បើទោះជារវល់ក្នុងការងារខ្លាំងប៉ុណ្ណា ក៏លោក និងភរិយាមិនដែលភ្លេចឡើយក្នុងការផ្តល់ភាពកក់ក្តៅជូនកូនប្រុសស្រី ទំាង៣របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខ ដែលគ្រប់គ្នាចង់បានខ្លាំងណាស់។

សូមជម្រាបថាក្នុងចំណោមកូនៗទំាង 3នាក់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ទៅលើ អូនចាស្មីន( Jasmine)ជាងគេ កន្លងមក អូនចាស្មីន តែងតែធ្វើឲ្យពុកម៉ែបងប្អូន មានការពេញចិត្តជាខ្លាំង តាមរយៈការធ្វើកាយវិការតាមបទចម្រៀង និងថតលេងកម្សាន្តជាហូរហែរ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយទឹកមុខ ការលេងពាក្យសំដី មើលហើយ ពិតជាគួរឲ្យគ្រឺតណាស់ ពិសេសសូម្បីតែនិយាយភាសាអង់គ្លេសក៏បានល្អែមទៀតផង។

ដោយទ្រាំមើលពីសមត្ថភាពកូនមិនអស់ចិត្ត នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទំលាយប្រាប់មហាជនក៏ដូចជាហ្វេនៗពីសមត្ថភាពនៃការរកចំណូល(លុយ)បានដោយខ្លួនឯងរបស់អូនចាស្មីន ឱ្យដឹងថា៖ «ខ្ញុំបានបង្រៀន និងបង្វឹកកូនពីតូចទៅអោយហើយគាត់មានអាយុទើបតែ5ឆ្នាំទេ ប៉ុន្តែ គាត់សំរាកពីរៀនអាចរកចំណូលក្នុងមួយថ្ងៃ ពេលខ្លះបាន 500$ ទៅ1000$ ហើយរបស់ដែលគាត់ចង់ទិញនេះ ភាគច្រើនគឺគាត់ប្រឹងប្រែងរកលុយដោយខ្លួនឯង ខ្ញុំមិនបង្រៀនកូនឲ្យសង្ឃឹមទ្រព្យឪពុកម្ដាយឡើយ កូនត្រូវជាមនុស្សដែលពឹងផ្អែកលើខ្លួនឯង។ ឪពុកម្ដាយខ្ញុំបានចែកឱ្យខ្ញុំតែកាយសម្បទា និងចំណេះដឹងបន្តិចបន្តួច ដូច្នេះកូនរបស់ខ្ញុំត្រូវតែរឹងមាំ និងបោះជំហ៊ានទៅមុខ ក្លាយជាទំពាំងសម្រាប់ជួយសង្គមជាតិ»។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានធ្វើការបង្ហោះសារអមជាមួយវីដេអូ អូនចាស្មីន បញ្ជាក់បន្ថែមថា៖ «នេះជាមុខរបររបស់កូនស្រីខ្ញុំ គាត់ចេញេពីរៀន គឺគាត់ប្រឹងប្រែងលក់ផលិតផល និងជាការចុងផ្ដើមរបស់គ្រួសារ ឱ្យគាត់រៀនបង្វឹកខ្លួនឯង🥰🥰🥰🥰 ពុកម៉ែបងប្អូនកុំភ្លេចទិញផលិតផលគាត់ផង

សព្វថ្ងៃផេករបស់គាត់មានអ្នកហ្វូឡូ រហូតដល់ជាង 60ម៉ឺននាក់»។ សូមបងប្អូនប្រិយមិត្តទស្សនាវីដេអូ ពីសមត្ថភាព អូនចាស្មីន នៅខាងក្រោមនេះ

Comments are closed, but trackbacks and pingbacks are open.