ច្បាស់ហើយ! ក្រោយ​ចេញ​ពី​ CTN​ ក្រុម​កំប្លែង​នាយ​ ពែកមី​ មកទ្រ​នំថ្មីនេះសោះ

នៅមួយរយៈចុងក្រោយនេះ តារាកំប្លែងចាស់ប្រចាំនៅទូរទស្សន៍ CTN បានចាកចេញពីទ្រនំចាស់មួយនេះជាបន្តបន្ទាប់ ដំបូងឃើញនាយពែកមី បន្ទាប់មកនាយក្រូច បន្ទាប់មកទៀតនាយគ្រឿន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក្នុងនោះក៏មានអ្នកដឹកនាំសម្ដែងផងដែរ គឺលោកសុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ។

ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្ងៃនេះ យើងឃើញវត្តមានរបស់ក្រុមកំប្លែងនាយ ពែកមី បានចូលមកជ្រកក្នុងទ្រនំថ្មីដែលមានឈ្មោះថា Yes Film Entertainment ជាទំព័រហ្វេបុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពលោក វ៉ាន់ បូរ៉ា បានបង្ហោះនៅលើហ្វេបុករបស់លោកថា ៖ « រីករាយដែលបានរួមការងារជាមួយកំពូលតារាកំប្លែងរៀមច្បង អរគុណក្រុមការងារ YES film សម្រាប់ការហត់នឿយរួមគ្នា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងដំណឹងលម្អិតយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេ ជាពិសេសគឺការចូលមកជ្រកក្នុងទ្រនំថ្មី មានកុងត្រារយៈពេលប៉ុន្មានឆ្នាំនោះទេ ហើយក្នុងនោះអត់ឃើញមានវត្តមាននាយក្រូច ឡើយ មិនដឹងថានាយបានចូលរួមក្នុងក្រុមនេះ ឬអត់ទេ មានតែរង់ចាំទស្សនាទាំងអស់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.