ថ្នាក់ដឹកនាំប្រទេសជាច្រើន នាំគ្នាបួងសួងឱ្យអតីតនាយករដ្ឋមន្ត្រីជប៉ុន ឆ្លងផុតគ្រោះថ្នាក់ ក្រោយរងការបា-..ញ់ប្រហា-រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋ​មន្ត្រី​ពី​បណ្ដា​ប្រទេស​ជាច្រើន បង្ហាញ​ភាព​តក់​ស្លុត និង ធ្វើ​ការ​បួងសួង​ដល់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក្រោយ​រូប​លោក ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ អំឡុង​ពេល​ធ្វើ​ការ​ថ្លែង​សុន្ទរកថា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្ដែង​ក្នុង​ថ្ងៃ​ទី ០៨ ខែ​កក្កដា នេះ​ដែរ ឯកអគ្គរាជទូត​សហរដ្ឋ​អាមេរិក Rahm Emanuel បាន​ធ្វើ​ការ​បង្ហោះ​សារ​លើ​គណនី Twitter របស់​លោក​ថា ៖«លោក Abe គឺ​ជា​មេ​ដឹកនាំ​ដ៏​ឆ្នើម​មួយ​រូប​របស់​ប្រទេស​ជប៉ុន ហើយ​ក៏​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែរ។ រដ្ឋាភិបាល​អាមេរិក និង ប្រជាជន​អាមេរិក សុំ​ធ្វើ​ការ​បួងសួង ឱ្យ​លោក Abe ឆ្លង​ផុត​គ្រោះថ្នាក់​មួយ​នេះ​ផង​ចុះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​គ្នា​នោះ​ដែរ អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី Melcolm Turnbull ក៏​បាន​បង្ហាញ​ក្ដី​តក់​ស្លុត​ចំពោះ​ដំណឹង​នៃ​ការ​បាញ់​ប្រហារ​លើ​លោក Abe ផង​ដែរ ហើយ​លោក​ក៏​សង្ឃឹម​ថា អតីត​មេដឹកនាំ​ជប៉ុន​រូប​នេះ នឹង​ឆាប់​ជា​សះស្បើយ​ពី​របួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe អាយុ ៦៧ ឆ្នាំ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​នៅ​វេលា​ម៉ោង ១១ និង ៣០ នាទី (ម៉ោង​ក្នុង​តំបន់) ខណៈ​កំពុង​ធ្វើ​ការ​ថ្លែង​សុន្ទរកថា​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Nara ភាគ​ខាង​លិច​ប្រទេស​ជប៉ុន។ ក្នុង​ការ​បាញ់​ប្រហារ​នោះ​ដែរ ជន​សង្ស័យ​ម្នាក់ អាយុ​ប្រមាណ​ជា ៤០ ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ភ្លាមៗ​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.