សូមចូលរួមរំលែកទុក្ខផង !! សោកស្តាយណាស់ លោក Shinzo Abe បានបាត់បង់ជីវិតហើយ ក្រោយត្រូវគេលួចបា-..ញ់ប្រហា-..រ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់មហាជន ដោយនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងឈាម ក្រោយត្រូវរងការបាញ់ប្រហារពេលកំពុងថ្លែងសុន្ទរកថា នៅភាគខាងលិច នៃទីក្រុង Nara។
ទន្ទឹមទៅនឹងហេតុការណ៍ដ៏រន្ធត់នេះ បើតាមប្រភព NHK បានបញ្ជាក់ថា មានសំឡេងដូចគ្រាប់កាំភ្លើង ត្រូវបានផ្ទុះឡើងនៅពេលដែលលោកថ្លែងសុន្ទរក។ យ៉ាងណាមិញ ខណៈនោះមានជនសង្ស័យប្រុសម្នាក់ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។ រីឯលោក Shinzo Abe ក្នុងពេលដែលត្រូវពេលបញ្ចូនទៅដល់មន្ទីពេទ្យ ត្រូវបានគេឱ្យដឹងថា លោកគ្មានសញ្ញាជីពចរឆ្លើយតបនោះទេ។
ដោយឡែក គួរឱ្យសោកស្តាយខ្លាំងណាស់ សម្រាប់មហាជនជុំវិញពិភពលោក ព្រោះមុននេះបន្តិច តាមប្រភពពីសារព័ត៌មាន NHK បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីរូបនេះ បានបាត់បង់ជីវិតលាចាកលោកបាត់ទៅហើយ ក្នុងវ័យ ៦៧ ឆ្នាំ។ ពេលនេះមហាជនជាច្រើន បានចូលរួមសម្តែងការសោកស្តាយស្ទើរគ្រប់ៗគ្នា ដោយគេមិននឹកស្មានថាមានហេតុការណ៍ដូចនេះកើតឡើងឡើយ។
គួរឱ្យដឹងផងដែរថា អតីតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shinzo Abe មានវ័យ ៦៧ ឆ្នាំ បានបំពេញការងារជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចំនួន ២ អាណត្តិ ជាប់ជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេបំផុត នៅប្រទេសជប៉ុន មុនពេលលោកស្នើសុំបញ្ចប់តួនាទី កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារតែបញ្ហាសុខភាពមិនអំណោយផល៕
Comments are closed, but trackbacks and pingbacks are open.