ចូលរួមរំលែកទុក្ខផង!! ចាន់ វឌ្ឍនាកា ជួបទុក្ខធំ បាត់បង់លោកយាយជាទីស្រឡាញ់
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ចាន់ វឌ្ឍនាកា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ពីដំណឹងដ៏សែនក្រៀមក្រំ ដោយសារបានបាត់បង់មនុស្សជាទីស្រឡាញ់ គឺលោកយាយបង្កើតរបស់លោកបានទទួលមរណភាពក្នុងថ្ងៃនេះ។
ក្នុងនោះ បើតាមការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមរបស់កីឡាកររូបនេះ បានបញ្ជាក់បែបនេះថា ៖ «យាយលាចៅជារៀងរហូត» ជាសំណេរដ៏សែនក្រៀមក្រំ ក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់។
តាមរយៈដំណឹងដ៏ក្រៀមក្រំនេះ លោក ក៏ទទួលបានការចូលរួមរំលែកទុក្ខ និង ចូលរួមសោកស្ដាយ ពីសំណាក់មិត្តរួមអាជីព ព្រមទាំងមហាជនជាច្រើនលើបណ្ដាញសង្គម៕
Comments are closed, but trackbacks and pingbacks are open.