សូមប្រុងប្រយត្ន័ ទាំងអស់គ្នា!! ខែភ្លៀងមេឃស្រិចៗ ចូលបន្ទប់ដេកនៅក្រវៀនៗកៀនពូក ខ្មៅស្រិល ឃើញហើយព្រឺក្បាល (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈានចូលដល់រដូវវស្សា ជាពេលវេលាដែលមានភ្លៀងធ្លាក់បន្តបន្ទាប់ ទឹកជន់ជោរឡើងខុសពីធម្មតា ជាហេតុធ្វើឱ្យសត្វធាតុនានា ជាពិសេសសត្វល្មូន និង សត្វមានពិសផ្សេងៗ ដូចជាពស់ ជាដើម ត្រូវផ្លាស់ទីជម្រក និង ងាយឆ្លងកាត់ និង ពួនសំងំនៅក្នុងផ្ទះ ដែលស្ថិតនៅតាមតំបន់ព្រៃភ្នំ ក៏ដូចជាមាត់ទឹក ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នាពេលថ្មីៗនេះ ស្ត្រីម្នាក់បានចេញបង្ហោះវីដេអូមានសត្វពស់ដ៏ធំមួយក្បាល បានចូលសំងំទៅក្បែរពូកនៅក្នុងបន្ទប់គេងរបស់គេ នៅពេលល្ងាច ដែលសត្វពស់នោះមានសណ្ឋានខ្មៅក្រឹប រលោងស្រិល នៅក្រវៀនៗកៀនជញ្ជាំង ជិតពូកដោយដេញពុំចេញនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើបានបន្តឱ្យដឹងថា ជាសំណាងល្អ ដែលរូបគេចូលក្នុងបន្ទប់នៅពេលល្ងាច និង មើលឃើញទាន់ ហើយពុំមានក្មេងៗគេងលេងនៅទីនោះ បើពុំដូចនោះទេ ច្បាស់ជាមានបញ្ហាជាក់ជាមិនខាន។ ស្ត្រីរូបនេះ ក៏បានផ្ដាំផ្ញើដល់អ្នកនៅតាមខេត្ត ក៏ដូចជាអ្នកមានផ្ទះនៅតាមតំបន់ព្រៃ ឱ្យប្រុងប្រយ័ត្នចំពោះរឿងនេះ ព្រោះខែនេះមានភ្លៀងធ្លាក់ និង ទឹកឡើង ងាយនឹងជួបប្រភេទសត្វបែបនេះណាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.