ក្រោយ ថុល សុភិទិ ត្រូវទទួលរងការរិះគន់ ស្រាប់តែលោក សុវណ្ណ រិទ្ធី នៅតែបង្ហាញជំហរការលើកទឹកចិត្តដល់បេក្ខជនរូបនេះថា…(មានវីដេអូ)
មហាជនជាច្រើនបានដឹងរួចមកហើយថា ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ នោះ ដែលបានឈានដល់វគ្គ Live Show សប្តាហ៍ទី ៣ ហើយក៏បានរកឃើញបេក្ខជនដែលអាចបន្តដំណើរទៅកាន់វគ្គខាងមុខដូចគ្នា ដោយនៅក្នុងនោះមានបេក្ខជន ចំនួនពីររូបដែលត្រូវជម្រុះចេញពីកម្មវិធីប្រឡងមួយនេះ ។
យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនបានបញ្ចេញមតិរិះគន់ ក្រោយពីបានឃើញវីដេអូ ក៏ដូចជាសកម្មភាពក្នុងពេលប្រកាសលទ្ធផល ហាក់មានការបញ្ចេញមតិផ្សេងៗគ្នា ដោយក្នុងនោះ បងប្អូនបានលើកពីបេក្ខជនឆ្នើម ថុល សុភិទិ មកធ្វើជាប្រធានបទ ដោយ ថុល សុភិទិ មិនបានបង្ហាញកាយវិកាភាពស្និទ្ធស្នាល អោប ជាមួយនឹងបេក្ខជន ឈិន រ័ត្ន ។
ដោយឡែក បន្ទាប់ពីបានឃើញមតិរិះគន់បែបនេះ ហាក់និយាយមិនដាច់ពីមាត់ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា Pha Socheat បានបង្ហោះសារលើកឡើងយ៉ាងដូច្នេះថា៖ “សុំខ្លាចហើយ ពិភពមួយនេះ រឿងល្អល្អ មិនដែល screen record មក ផុសទេ ចាំតែ
ចាប់កំហុស នៅចំនុច ខ្វះខាត ដោយអចេតនាណាមួយ . ពេលប្រកាសលទ្ធផល អារម្មណ៍ របស់ បេក្ខជន សឹងតែ បេះដូងចេញមកក្រៅ …..តើដឹងទេ ថា ពីក្រោយ ខ្នង ឈិន រត្ន័ តើ ថុល សុភិទិ-Thol SoPhitik និយាយ លើកទឹកចិត្តអ្វី ខ្លះ ?? មានថត យក កន្លែងដែលគេ អោប
លើកទឹកចិត្ត ផ្តល់ភាព កក់ក្តៅ អោយគ្នា ទេ ?? ពួកខ្ញុំ ជា បងបង របស់ Doreamon បានមើលថែរ ផ្តល់ ដំបូន្មាន ដល់ ប្អូន ខ្ញុំ បានល្អ ណាស់ ដូច្ឆេះ ជា ចុងក្រោយ ពួកខ្ញុំ អភ័យទោស ប្រសិនបើ បងប្អូន មើលឃើញថា នេះ ជា កំហុស មួយ ដ៏ ធ្ងន់” ។
ក្រោយពីបានឃើញ ការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះភ្លាម គេក៏បានឃើញលោក សុវណ្ណ រិទ្ធ បានចូលទៅ ខំមិន លើកទឹកចិត្តដល់ ថុល សុភិទិ យ៉ាងដូច្នេះថា៖ “ព្យុះភ្លៀងមួយនេះនឹងធ្វើអោយ ប្អូន យល់ដឹងកាន់តែច្បាស់ក្នុងវិថីភ្នែកមនុស្សមួយនេះ! បងឆ្លងតា ត់ច្រើនណាស់មកហើយរ បួសក៏សុះខ្លួនហើយ! តែប្អូនត្រូវតែតស៊ូយកឈ្នះអោយបាន” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.