ពុទ្ធោអើយ! ក្មួយស្រីអាយុទើបតែ១២ឆ្នាំ ជាក្មេងរៀនពូកែ ហើយឧស្សាហ៍ព្យាយាមណាស់ ហេតុអីមកអាយុខ្លីដោយសារតែ…(មានវីដេអូ)
ក្មេងស្រីម្នាក់បានស្លា.ប់បាត់បង់ជីវិត និងម្តាយបានរងរ.បួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តបុ.កជាមួយម៉ូតូ ដែលបានកេីតឡេីងកាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ។
ស្រ្តីរងគ្រោះជាម្ដាយឈ្មោះ ឆាំង ឆានិត អាយុ៣៨ឆ្នាំ (រ.បួសធ្ងន់) និងកុមារីអាយុ១២ឆ្នាំ ដែលស្លា.ប់ក្នុងហេតុការណ៍នេះ ឈ្មោះ ភឿន ដារ៉ា មានទីលំនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង។
លោក ព្រឿង សារ៉ាត់ ជាសាច់ញាតិគ្រួសារជនរងគ្រោះ បានបានមានការរៀបរាប់ទាំងក្តីក្រៀមក្រំនៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានខ្លឹមសារថា៖ «ក្មួយរបស់ខ្ញុំរៀនពូកែ និងឧស្សាហ៍ណាស់ ចេះមើលថែយាយគ្រប់សព្វបែបយ៉ាងក្រោយសម្រាកពីការសិក្សា មិនដែលនិយាយថានឿយហត់ទេ
ព្រោះម៉ាក់យាយឈឺដេ.កដួ.ល អត់ពីខ្ញុំមានតែក្មួយទេដែលជួយជំនួសខ្ញុំបាន តែចាប់ពេលនេះទៅលែងបានមើលថែម៉ាក់យាយ និងជួបពូទៀតហើយ ពូស្តាយណាស់ដែលមើលថែក្មួយមិនបានល្អ ឲ្យក្មួយជួបគ្រោះថ្នាក់ចរាចរណ៍ដល់ជីវិតបែបនេះ សូមវិញ្ញាណក្ខន្ធក្មួយបានទៅកាន់ សុខតិភព ឋានបរមសុខ កុំឲ្យអាយុខ្លីដូចជាតិនេះអីដុំពេជ្ររបស់ពូ កើតជាតិណាៗ សូមក្មួយមានអាយុវែង សូមប្រាថ្នាក្មួយគ្រប់ៗជាតិ»។
Comments are closed, but trackbacks and pingbacks are open.