អភិបាលខេត្តតាកែវ ច្រានចោលថា តំបន់ភ្នំតាម៉ៅ មិនឋិតក្នុងការគ្រប់គ្រងរបស់ខ្លួនទេ គឺឋិតក្រោមក្រសួងកសិកម្ម(មានវិដេអូ)
អភិបាលខេត្តតាកែវ បានអះអាងថា រដ្ឋបាលព្រៃឈើ នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នក គ្រប់គ្រងដោយផ្ទាល់លើដីព្រៃឈើ និងសួន សត្វភ្នំតាម៉ៅ ដោយមិនមែនស្ថិត នៅក្រោម ការគ្រប់គ្រងរបស់រដ្ឋបាល ខេត្តតាកែវ នោះទេ។
លោក អ៊ូច ភា អភិបាល ខេត្តតាកែវ បានសរសេរនៅក្នុងបណ្ដាញសង្គម តេលេក្រាម ហើយត្រូវបាន ផ្សព្វផ្សាយនៅថ្ងៃទី ៥ ខែសីហានេះថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំ តាម៉ៅ ស្ថិតនៅក្រោមការ គ្រប់គ្រងផ្ទាល់ ដោយរដ្ឋបាលព្រៃឈើ នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមែនស្ថិត នៅក្រោមការ គ្រប់គ្រងរបស់ រដ្ឋបាល ខេត្តតាកែវ នោះទេ។
លោក អ៊ូច ភា បានសរសេរបន្តថា «រាល់ការចាត់ចែង ទាំងឡាយ វាជាសិទ្ធិរបស់ក្រសួង ខេត្តមិនមាន សិទ្ធិនោះទេ។ សូមបងប្អូនជនរួមជាតិ ទាំងអស់ កុំមានការយល់ ច្រឡំលើរូបខ្ញុំ។ ខ្ញុំនិយាយនេះ កុំឲ្យបងប្អូន ចេះតែវា.យ.ប្រ.ហារ.មើលរូបខ្ញុំ»។
អភិបាលខេត្តតាកែវ បានលើកឡើងថា កាលពីថ្ងៃម្សិលមិញ រដ្ឋបាលព្រៃឈើ នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីបំភ្លឺរួចហើយ ជុំវិញបញ្ហានេះ ហើយលោក ជឿថា ប្រជាពលរដ្ឋពិត ជាយល់។ លោក អ៊ូច ភា បានប.ន្ថែមទៀតថា «បើបងប្អូនចង់ដឹង ការពិត ត្រូវតែទៅពិនិត្យមើល សួនសត្វភ្នំតាម៉ៅ ដោយផ្ទាល់ ថាតើគេឈួស ឆាយសួន សត្វនោះ ឬគេកំពុងរក្សាការពារ»។
រដ្ឋបាលព្រៃឈើ នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ បានចេញ សេចក្ដីប្រកាសព័ត៌មានមួយ ដោយបាន បញ្ជាក់ថា តំបន់ភ្នំតាម៉ៅជា តំបន់ស្ថានីយស្ដារ ព្រៃឈើមួយ ដែលមានដំណុះ ឈើដាំប្រភេទអាកាស្សា ប្រេងខ្យល់ និងឈើធម្មជាតិ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចយកតំបន់ភ្នំតាម៉ៅ សម្រាប់ធ្វើការ អភិវឌ្ឍដោយសារ ជាតំបន់ដែលនៅក្បែរទីក្រុង ក្បែរព្រ លានយន្តហោះថ្មី និងកៀកតំបន់ ទេសចរណ៍ទន្លេបាទី។ ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ
តែជាការដោះដូរតំបន់ជា ថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលស.ង្គ្រោះសត្វព្រៃភ្នំតា ម៉ៅ ដោយកែលម្អឧទ្យានសួន សត្វភ្នំតាម៉ៅ ឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អាគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការ បង្កើតសារមន្ទីរជាតិនៅ រាជធានីភ្នំពេញ ការបង្កើតសួន សត្វសាហ្វារី នៅខេត្តសៀមរាប ការបង្កើតសួន ភូតគាម នៅខេត្តមណ្ឌលគិរី និងការសាងសង់អគារ ធ្វើការរបស់មន្ត្រីរាជការ។
រដ្ឋបាលព្រៃឈើ បានសង្ក.ត់.ធ្ង.ន់.ថា ការដោះដូរ គឺអនុវត្តដោយមានភា ពតឹ ង.រ៉ឹ.ង មានការវាយតម្លៃពីក្រុមហ៊ុន ឯកជន និងមានគណៈកម្មការឯកជនភាវូ នីយកម្ម ដែលមានអន្តរក្រសួងពិនិត្យ និងវាយតម្លៃអំពោះ ការដោះដូរយ៉ាងត្រឹមត្រូវ។ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា
តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិត.ផុ.ត.ពូ.ជ និងកម្រ ដូចការលើក.ឡើងនោះ.ទេ ហើយតំបន់នេះ.មានជ្រូ.ក.ព្រៃ ដែលតែងតែមករំខានដល់ដំ.ណាំ.ប្រជា.ពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមក គឺជាសត្វព្រៃបាន ថែរក្សានៅក្នុង ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព ១០០ភាគរយ ហើយការអភិវឌ្ឍនេះ មិនមានការ ប៉ះពាល់ ទាល់តែសោះ។
រដ្ឋបាលព្រៃឈើ លើកឡើងទៀតថា សត្វដែលតែងតែ លើកឡើងដោយអង្គការ សង្គមជន បរិស្ថាន និងសាធារណ ជននានា គឺជាសត្វព្រៃដែល កំពុងរស់នៅ ក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀត ដូចជាប្រើស រមាំង ក្រៀល រនាល ទុង
ត្រូវបានដោះលែង ឲ្យរស់ក្នុងបរិវេណ របស់ឧទ្យានសួនសត្វភ្នំ តាម៉ៅ ដែលមានរបងព័ទ្ធជុំវិញ លើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមក ខាងក្រៅនោះទេ និងបានមើល ថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការ នានា។ ការលើកឡើងកន្លងមក បានធ្វើឲ្យមាន ការភ័ន្តច្រ.លំថា ការអភិវឌ្ឍតំបន់នេះប៉ះ.ពា.ល់.ដល់សត្វព្រៃ៕
Comments are closed, but trackbacks and pingbacks are open.