អាណិតណាស់! ជីវិត DJ Lion បច្ចុប្បន្ន គ្មានការងារធ្វើសោះ បានត្រឹមរៀបចំបាយទឹកឲ្យ….(មានវីដេអូ)
ជឿជាក់ថាមហាជនជាច្រើនពិតជានៅចាំបាន DJ Lion នោះ ដែលជាពិធីករមួយរូបដែលពូកែប្រើប្រាស់ពាក្យសម្តីចាក់ទឹកមិនលិច ថែមទាំងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសក្នុងកម្មវិធី Freshy Winner ជំនាន់កាលដែលរូបលោកបានកាន់កម្មវិធីមួយនេះ ។
ដោយឡែក ខណៈកំពុងសាងឈ្មោះល្បីល្បាញហើយនោះ ស្រាប់តែផ្ទះដំណឹង ពិធីកររូបនេះ បានជាប់ព.ន្ធ.ធ.នា.គា.រ ក្រោយបពា.ក់.ព.ន្ធ.នឹងករណីគ្រឿ.ងញៀ.ន នៅក្លឹបកម្សាន្តមួយកន្លែង រយៈពេល ៤ ឆ្នាំកន្លងផុតមកនេះ អតីតពិធីកររូបនេះ បានមានសេរីភាពហើយ ផុតទោ.ស កាលពីចុង ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ។
អ្វីដែលកាន់តែស្រណោះយ៉ាងខ្លាំងនោះ ក្រោយពីបានចេញរួចផុតទោ.ស រូបលោកក៏បានជួបមុខកូនៗ និងគ្រួសាវិញហើយ តែមកដល់ខែសីហា រូបលោកគ្មានការងារធ្វើឡើយ បែរជា ទៅជួយរៀបចំអាហារបាយទឹកឲ្យប្អូនស្រីដែលមានមុខរបរជា អ្នកអ៊ុតសក់ ឃើញហើយធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកធ្លាប់គាំទ្ររូបលោក មានការអាណិតដល់រូបលោកជាខ្លាំង ធ្លាប់តែជាតារាល្បី ពេលនេះធ្លាក់ខ្លួនជាបុគ្គលគ្មានការងារ ។
ជាក់ស្តែង ពិធីករ សុខ រ៉ាស៊ី បានបង្ហោះសារលើកឡើងបែបនេះ ខណៈពេលជួបមុខ អតីតពិធីករ Lion ថា៖ “ពេលជួបបង ប្អូនទប់ទឹកភ្នែកមិនចង់បានទេ! បើចង់អោយស្រុកខ្មែរ យើងសំបូរមនុស្សល្អ ទាល់តែ បងប្អូន លើកលែងអោយ អ្នកដែលដឹងខ្លួនខុស ចេះកែខ្លួន
ឥលូវគាត់ចេញមកវិញហើយ បងឡាយអែន -DJ LION – ចេញមកវិញ គាត់អត់មានការងារទាល់តែសោះ រាល់ជួយរៀបចំបាយទឹកអោយប្អូនគាត់ ជាជាងអ៊ុតសោះ នៅតូបគួរអោយអាណិតណាស់! បើបងប្អូន រឺ agency មានការងារជួយហៅ គាត់ផង TEL: 0965002738 បើចង់ជួយជាថវិការដល់គាត់កំពុងជួបការលំបាក នេះជាគណនេយ្យរបស់គាត់! ABA: 004 351 768 Name: HEM BORITH” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.