កាន់តែគៀកថ្ងៃផ្តាច់ព្រ័ត្រ ថុល សុភិទិ បានបង្ហោះរូបភាពមួយសន្លឹកភ្ជាប់សារមួយឃ្លា ធ្វើមហាជនលាន់មាត់បែបនេះភ្លាមថា
ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះបេក្ខជនលេចធ្លោខ្លាំងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 គឺបេក្ខជន ថុល សុភិទិ
ដែលត្រូវបានមហាជនអ្នកគាំទ្រក្រុមតារាចម្រៀងដ៏ល្បីលំដាប់ពិភពលោករបស់កូរ៉េខាងត្បូងគឺក្រុម BTSដោយសារតែ សុភិទិ ធ្លាប់បានបង្ហោះសារមិនពេញចិត្តចំពោះ BTS កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅនេះ ធ្វើអោយអ្នកគាំទ្រ BTS ឃើញហើយមិនសប្បាយចិត្ត បានរិះគន់លោកមិនឈប់មិនឈរពេញបណ្ដាញសង្គមតែម្ដង ។
យ៉ាងណាមិញខណៈពេលកាន់តែគៀកថ្ងៃផ្តាច់ព្រ័ត្រ បេក្ខជន ថុល សុភិទិ បានបង្ហោះរូបភាពមួយសន្លឹក ហើយពោលពាក្យប៉ុន្មានម៉ាត់បែបនេះថា “ខ្ញុំហ្នឹង ពុះពារ គ្រប់ ឧបសក្គ មិនថាវា លំបាកប៉ុណ្ណាឡេីយ អរគុណ ពុកម៉ែ បងប្អូន ដែរនៅតែស្រលាញ់គាំទ្រ” ក្រោយពេលបានឃើញបែបនេះភ្លាមស្រាប់តែមហាជនលាន់មាត់បែបនេះថា ៖
ច្រៀងក៏ពិរោះសង្ហាក៏សង្ហា មកទាំងកញ្ចប់តែម្ដង, ពេញចិត្តគ្រប់យ៉ាងដែលបងទិបញ្ជាញសម្ថត្ភភាព ព្រោះបងទិមានជាកញ្ចប់, ស៊ូៗណា.ភិទិ.ឆ្លងកាត់ឧបសគ្គអាក្រក់ៗឲ្យបានខ្ញុំជឿជាក់ថា ភិទិ អាចធ្វើបានសំណាងល្អណា my love, នៅតែគាំទ្របងជានិច្ច៕
Comments are closed, but trackbacks and pingbacks are open.