ដូចការសង្ស័យមែន! ទីបំផុត បុរសដែលបានរិះគន់ទៅលើ បេក្ខជន ថុល សុភិទិ បានចេញមុខសុំទោសហើយ….(មានវីដេអូ)
មហាជនជាច្រើនដែលនិយមទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ពិតជាបានស្គាល់ច្បាស់ហើយ បេក្ខជន ថុល សុភិទិ នោះ ដែលជាបេក្ខជនមួយរូប ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយសមត្ថភាពក្នុងការបកស្រាយបទចម្រៀងបានយ៉ាងពីរោះ ជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រង អាចស្រូបទាញកាចាប់អារម្មណ៍យ៉ាងច្រើន ។
ទាំងសមត្ថភាព ទាំងរូបសម្បត្តិរបស់បលោកបែបនេះហើយ ទើបធ្វើឲ្យមហាជនជាច្រើន ដាក់ការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែមុខមាត់ដ៏ប្រជាប្រិយភាព រស់រាយរាក់ទាក់ ញញឹមស្រស់ គួរឲ្យគោរពរាប់អានស្រលាញ់ តែក៏មានបុគ្គលមួយចំនួន បានរិះគន់ទៅលើបេក្ខជនរូបនេះ រឿងស្នាមសាក់ពេញខ្លួន ។
ក្រោយឃើញមានបុគ្គលរិះគន់រឿងស្នាមសាក់ទំនងជាក្មេងប្រុសមិនល្អ ទើបបែកធ្លាយមុខមាត់ឪពុកបង្កើតរបស់បេក្ខជនរូបនេះ ដែលជាមន្រ្តីរាជការថ្នាក់ខ្ពស់មានឈ្មោះថា លោកឧត្តមសេនីយ៍ទោ មាឃ បុនថុល ដែលមានតំណែងជា នាយរកមន្ទីរប្រឆាំងបទលើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្តៃ (ផ្កាយ២) ដែលរូបលោកបានបង្ហោះសារកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ នេះថា៖
“តើបុគ្គលម្នាក់នេះជានាក់ណា? ម៉ិចបានយករូបកូនខ្ញុំ ថុលសុភិទិ មកវាយតំលៃលើរូបគាត់ គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីនាក់ឯងហានវាយតំលៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀ.នថ្នាំ ទៅក្មេងហិ.ត កា.វ នឹងក្មេងគ្មានឪពុកម្តាយ ណែនាំប្រដៅ
ហើយដាក់សញ្ញាសួរឲេគរឆ្លើយតប តើនាក់ឯងមានបំណងអី្វ បាននាក់ហានវាយតំលៃ គ្រួសារខ្ញុំនឹងកូនខ្ញុំ នាក់ស្គាល់ខ្ញុំ គ្រួសាខ្ញុំនៅឯណា ?នាក់ឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំ ជាសាធារណះ ព្រោះនាក់ឯងហានមើលងាយគ្រួសារនឹងកូនខ្ញុំថុលសិភិទិ សូមបងប្អូនជួយចែករំលែក ឲពុកម៉ែបងប្អូនបានដឹង ឲគាត់ចេញមកជួបខ្ញុំ ។” ។
រឿងរ៉ាវមួយនេះ ហាក់មិនទាន់បានប៉ុន្មាម៉ោងស្រួលបួលផង ស្រាប់តែបុរសរូបខាងលើនេះ ក៏បានចេញមុខសុំទោសជាសាធារណៈ តែអ្វីដែលធ្វើឲ្យមហាជនហួសចិត្តនោះ បុរសដែលរិះគន់ ថុល សុភិទិ បែរជាយកលេសថា វីដេអូខ្លួនធ្វើរិះគន់នោះ គឺដើម្បីចង់ដឹងពីប្រជាប្រិយភាពរបស់បេក្ខភាពរូបនេះតែប៉ុណ្ណោះ ព្រោះខ្លួនក៏ជាហ្វេនរបស់ ភិទិ ម្នាក់ផងដែរ ។
ក្រោយឃើញវីដេអូនេះរួចមក ឪពុករបស់បេក្ខជន ថុល សុភិទិ បានលើកឡើងយ៉ាងដូច្នេះថា៖ “ចំពោះបុគ្គលម្នាក់នេះ! ដែលបាននិយាយប៉ះពាល់មកលើគ្រួសារខ្ញុំ គាត់បានចេញសុំទោសជាសាធារណ:ហើយ ចំពោះការសុំទោសនេះវាហាក់ដូចជាមិនគប្បីនឹងទង្វើគាត់ទេ ក៏ប៉ុន្តែខ្ញុំយល់ព្រមអនុគ្រោះឲ្យបុគ្គលនេះចុះ ។
ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូន ដែលបានចែករំលែករឿងនេះ ហើយក៏សូមដាក់ជាសារប្រមានទៅដល់មនុស្សមួយចំនួន ចំពោះការមើលងាយវាយតម្លៃអ្នកដទៃត្រឹមសំបកក្រៅ ។” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.