ដួង វីរៈសិទ្ធ និយាយចំៗបែបនេះក្រោយឃើញ ថុល សុភិទិ ធ្វើការយកបទចម្រៀង “ខូចចិត្តច្រើនដង” មកធ្វើការបកស្រាយទទួលបានការគាំទ្រខ្លាំង (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះបេក្ខជនលេចធ្លោខ្លាំងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 គឺបេក្ខជន ថុល សុភិទិ ដែលកាលពីពេលថ្មីៗនេះលោកបានធ្វើការលើកយកនូវបទចម្រៀងមួយបទដែលមានចំណងជើងថា “ខូចចិត្តច្រើនដង”
ដែលជាបទសំនៀងដើមរបស់តារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ យកមកបកស្រាយបានយ៉ាងពិរោះ អន្លង់អន្លោច និងចាក់ដោតខ្លាំង
ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រជាច្រើន គិតមកដល់ពេលនេះមានអ្នកចូលទស្សនារាប់ពាន់នាក់
និងចំនួនអ្នកស៊ែរចែករំលែកឡើយដល់ ៦ ពាន់ជាងនាក់បាត់ទៅហើយ ពិតជាទទួលបានការគាំទ្រខ្លាំងណាស់ ។ ក្រោយបានឃើញ ថុល សុភិទិ ធ្វើការយកបទចម្រៀង “ខូចចិត្តច្រើនដង” មកធ្វើការបកស្រាយទទួលបានការគាំទ្រខ្លាំង
ស្រាប់តែលោក ដួង វីរៈសិទ្ធ ម្ចាស់បទពោលពាក្យប៉ុន្មានម៉ាត់នេះទៅកាន់ សុភិទិ ភ្លាមថា “អរគុណដែលគាំទ្រស្នាដៃថ្មីរបស់បង ជូនពរ អោយប្អូនទទួលបានជោគជ័យ”៕
Comments are closed, but trackbacks and pingbacks are open.