ផ្ទុះការសរសើរព្រោងព្រាត ក្រោយឃើញបងប្អូនត្រកូល ខាត់ បានពាក់ក្រមាធ្វើជាអាវ និងចងក្បិនហូលផាមួង នៅលើទីក្រុងញូវយ៉ក បានយ៉ាងស្រស់ស្អាត

អាចនិយាយបានថា អ្នកនាង ខាត់ សុឃីម គឺជាសិល្បការិនី ពហុជំនាញ មួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងប្រចាំប្រទេសកម្ពុជា ហើយ មហាជនសុទ្ធសឹងតែបានដឹងហើយថា អ្នកនាងកំពុងមានជីវិតមួយដ៏ស្រស់បំព្រង ដែលជោគជ័យទាំងសិល្បៈ មុខជំនួញ និងជីវិតគ្រួសារ ដោយបានសាងគ្រួសារមួយយ៉ាងមានសុភមង្គលជាមួយនឹងលោក ផាណូ និងកូនប្រុសស្រីទីស្រលាញ់ទាំង ២ នាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ ថ្មីៗកន្លងទៅនេះ តារាពហុជំនាញរូបនេះ និងគ្រួសារបានរៀបចំកម្មវិធីជុំលៀងប្រកាសដំណឹងល្អដល់អ្នកគាំទ្រ គឺអ្នកនាង និងស្វាមីព្រមទាំងកូនៗទាំង ២ នាក់ ទទួលបានការអនុញ្ញតពីស្ថានទូកអាមេរិក ឲ្យធ្វើដំណើរកម្សាន្តនៅទីនោះ ដោយតារាស្រី ពហុជំនាញ សម្បូរដោយទេពកោសល្យរូបនេះអះអាងថា នាងនឹកនាម្តាយ ប្អូនស្រី ព្រមទាំងក្មួយៗដែលរស់នៅទីនោះខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ខាត់ សុឃីម និងគ្រួសារ បានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយ ដើម្បីជួបជុំសាច់ញាតិបងប្អូនបានដូចបំណងហើយ ។ ខណៈទៅដល់ភ្លាម ឃាត់ សុឃីម ត្រូវបានម្តាយ និងប្អូនស្រី ខាត់ ស្រីវង ព្រមទាំងក្មួយៗ បានរង់ចាំទទួលយ៉ាងស្វាគមន៍ដល់ភាពកក់ក្តៅ បង្ហាញពីក្តីនឹករលឹកខណៈខកខានជួបមុខគ្នាយូរណាស់មកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងដំណើរលើទឹកដីសហរដ្ឋអាមេរិកលើកនេះ តារាស្រីពហុជំនាញរូបនេះ និងគ្រួសារ គឺត្រូវចំណាយពេលដល់ទៅ ១ ខែកន្លះ ដោយមិនត្រឹមតែធ្វើដំណើរកម្សាន្តនោះទេ អ្នកនាង ក៏ទទួលបានការអញ្ជើញឲ្យទៅច្រៀង និងសម្តែងនៅទីនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតចាប់ពីថ្ងៃទី១០ រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ នេះ មានរយៈពេលប្រមាណជិត កន្លះខែហើយ ដែលអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារបានចាយជីវិតយ៉ាងសប្បាយរីករាយនៅលើទឹកដីអាមេរិក ជាមួយអ្នកម្តាយ ប្អូនស្រី ព្រមទាំងក្មួយៗ ហើយអ្នកនាង ក៏បានធ្វើដំណើរកម្សាន្តទៅកាន់រដ្ឋល្បីៗជាច្រើនទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេញ គេបានឃើញ អ្នកនាង ខាត់ សុឃីម និងប្អូនស្រី អ្នកនាង ខាត់ ស្រីវង បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម មានក្តីរំភើបយ៉ាងខ្លាំង ព្រោះតែបងប្អូនអ្នកសិល្បការិនីទាំងពីរដួង បានបង្ហាញឈុតប្រពៃណីរបស់ខ្មែរនៅលើទីក្រុងញូវយ៉កដោយអ្នកនាង និងប្អូនស្រី បានពាក់ក្រមាធ្វើជាអាវ និងចងក្បិនហូលផាមួង បានយ៉ាងស្រស់ស្អាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ អ្នកនាង ខាត់ សុឃីម ក៏បានភ្ជាប់សារយ៉ាងខ្លីឲ្យដឹងដែរថា៖ “រាត្រីដ៏មាននយ័ នៅក្រុង New York @USA ជាមួយកូនខ្មែរ ភ្នំបាសិទ្ធ ជា សំណាង របស់ ជីវិត១នេះ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Comments are closed, but trackbacks and pingbacks are open.