ក្រោយរងការរិះគន់ខ្លាំងពីឈុតតំណាងជាតិ ពេលនេះអគ្គនាយកផលិតកម្មមហាហង្សលោក អ៊ិន សុភិន ចេញ លិខិតបំភ្លឺសុំអភ័យទោសដល់មហាជនទាំងអស់បែបនេះថា
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅរាត្រីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ នេះមហាជនអ្នកគាំទ្រពិតជាបានជ្រាបរួចមកហើយពីកម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាដ៏ល្បីល្បាញគឺកម្មវិធី Miss Grand Cambodia 2022 ដែលកាលពីយប់មិញនេះបានឈានចូលដល់វគ្គបង្ហាញឈុតតំណាងជាតិហើយដោយ
ក្នុងនោះមានបេក្ខភាពរហូតដល់ទៅ ៣៥ រូបត្រូវបង្ហាញឈុតតំណាងជាតិអោយខេត្តក្រុងរៀងៗខ្លួនផងដែរសុទ្ធតែស្រស់ស្អាត ប្លែកភ្នែក និងបង្កប់អត្ថន័យជាខ្លាំង ។ យ៉ាងណាមិញបើក្រឡែកមកមើលឈុតចំនួន ២ ផ្ទុះការរិះគន់ខ្លាំង គឺឈុតតំណាងក្រុងបាវិត និង ក្រុងប៉ោយប៉ែត ដែលបានលើកយកពីប្រភេទល្បែងសុីសងមកធ្វើជាឈុតតំណាងជាតិផ្ទុះការមិនពេញចិត្តជាខ្លាំងពីមហាជន
រហូតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រជាច្រើនសម្ដែងការមិនយល់ស្របដែលលើកយកពីល្បែងសុីសងមកបង្ហាញបែបនេះឡើយហាក់មិនសមរម្យ ជាពិសេសថែមទាំងជាប់រូបភាពប្រាសាទអង្គរវត្តនៅពីក្រោយទៀតផង រហូតមានការលើកឡើងពីផេកមួយដែលមានឈ្មោះថា បុរាណាចារ្យ បានរៀបរាប់បែបនេះថា
“យើងសូមសម្ដែងការមិនពេញចិត្តឈុតទាំង ២ នេះ ព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងទេ ហើយល្បែងស៊ីសង គ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ” ។
ក្រោយឃើញមហាជនជាច្រើនមិនពេញចិត្តនិងរិះគន់ខ្លាំងចំពោះឈុតតំណាងជាតិ ពេលនេះខាងស្ថាប័នផលិតកម្មមហាហង្ស លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ក៏ជាអ្នករៀបចំកម្មវិធី Miss Grand Cambodia បានចេញ លិខិតបំភ្លឺសុំអភ័យទោសដល់មហាជនទាំងអស់បែបនេះថា
“ដោយមានមតិរិះ.គន់ និងការមិនពេញចិត្តមកលើឈុតតំណាងក្រុង ទាំងពីរនេះជាច្រើន ដោយហេតុនេះខាងផលិតមហាហង្សយើង ទទួលយកការរិះ.គន់ទាំងអស់របស់ប្រជាជនកម្ពុជា ដែលមានការមិន ពេញចិត្តទៅលើឈុតទាំងពីរក្រុងនេះ ខាងផលិតកម្មមហាហង្សឃើង បានសម្រេចចិត្តធ្វើការដកឈុតទាំងពីរនេះចេញពីការប្រកួតកម្មវិធី
ប្រកួតឈុតតំណាងជាតិកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ សុំអភ័យទោសទៅកាន់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង ប្រទេស និងក្រៅប្រទេស ជាពិសេសអាជ្ញាធរប្រជាពលរដ្ឋកម្ពុជាដែល រស់នៅក្នុងក្រុងប៉ោយប៉ែត នៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិតនៅក្នុង ខេត្តបន្ទាយមានជ័យ។ ក្រុមហ៊ុនគ្មានបំណងធ្វើឲ្យអាប់ឱន ដល់កិត្តិយសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងទាំងពីរនេះទេ”៕
Comments are closed, but trackbacks and pingbacks are open.