សែនស្រណោះ ! ក្រោយដឹង តារាសម្តែងជើងចាស់ រិទ្ធ សារី លាចាកលោកនេះ ធ្វើឲ្យ អតីតតារាសម្តែង ស៊ុក សុភា និង តារាសម្តែងជើងចាស់ ទេព រិនដារ៉ូ ស្លុតចិត្តយ៉ាងខ្លាំង រួចនិយាយទំាងទឹកភ្នែកថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្នេហា វិស័យខ្សែភាពយន្ត ក៏ដូចជាពុកម៉ែ បងប្អូន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ តារាសម្តែង ជើងចាស់ លោកតា រិទ្ធ សារី​ ហៅ ឈុន ទីវ ជាក់ជាមិនខាន ដែលតែងតែ លេចមុខ ក្នុងការសម្តែងសាច់រឿងច្រើន ណាស់ ដែលមិនអាចរៀបរាប់អស់ ជាមួយភាពប៉ិនប្រសព្វរបស់លោក។ ហើយមួយរយៈចុងក្រោយ ក៏បាត់មុខលោក ពីសិល្បៈ នេះក៏ព្រោះតែ លោកកំពុងសម្រាកព្យាបាលជំងឺ ហើយខ្វះខាតថវិការជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ គេឃើញ តារា​សម្តែង​ចាស់វស្សា​លោក ជា សំនៀង ដែលត្រូវជាក្មួយ របស់ លោកតា រិទ្ធ សារី បានប្រកាសដំណឹងដ៏សែនក្រៀមក្រំមួយថា លោកតា រិទ្ធ សារី បានលាចាកលោកនេះបាត់ទៅហើយ ដោយរោគាពាធ។ ហ្វេសប៊ុកលោក ជា សំនៀង បានសរសេរ ទំាងទឹកភ្នែក ក្តុកក្តួល រំជួលចិត្ត ថា “សូមពូ ទៅឲ្យបានសុខ ក្នុងសុគតិភពចុះណាពូ ខ្ញុំបានជួយពូអស់លទ្ធភាពហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យ អតីតតួឯក ក្នុងរឿង “ទុំទាវ” គឺ ស៊ុក សុភា រំជួលចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ និយាយទំាងអួលដើម.ក ថា “តារាភាពយន្ដ ជើងចាស់​ដ៏ល្បី នៃព្រះរាជាណាចក្រកម្ពុជា​ គឺលោកពុក​ រិទ្ធ​ សារី​ សព្វថ្ងៃ មានអាយុ80ជាងឆ្នាំ ហើយលោកពុកកំពុងមានជំងឺសម្រាកព្យាបាល នៅមន្ទីពេទ្យខេត្តបាត់ដំបង​ ហើយនៅពេលនេះ ពេទ្យអស់លទ្ធភាព ក្នុងការព្យាបាលជំងឺ​លោកពុកហើយ​ ហើយកូនចៅបានសុំយកមកសម្រាក នៅផ្ទះវិញ​ តែនៅពេលនេះ​ ម៉ោងនេះ លោកពុកបានលារហូតRIP
ជួយShareផងបងប្អូន​ អាណិតលោកពុកខ្លាំងណាស់​ ពុកអើយពុក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ពេលទទួកបានដំណឹងដ៏សែនសោកស្តាយនេះភ្លាម ធ្វើឲ្យ តារាសម្តែងជើងចាស់ម្នាក់ទៀត គឺ លោក ទេព រិនដារ៉ូ បានត្រឹមបង្ហូរទឹកភ្នែក រួចពោលមួយឃ្លាយ៉ាង ថា “សូមឪទៅកាន់សុគតិភពចុះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជារូបភាពចាស់ៗ កាលលោកតា រិទ្ធ សារី នៅសម្តែង មើលហើយពិតជាស្រណោះណាស់ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.