ក្រោយទទួលបានជ័យជម្នះ Cambodian Idol រដូវកាលទី ៤ ភ្លាម លីម តិចម៉េង បាននាំយកពានរង្វាន់ ទៅក្រាបសំពះលោកឪពុកម្តាយភ្លាម ធ្វើឲ្យអ្នកគាំទ្រសរសើរព្រោងព្រាត…(មានវីដេអូ)
បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់ជាច្រើនសប្តាហ៍កន្លងមកនោះ ដោយទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ បានរកឃើញម្ចាស់ពានរង្វាន់ហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម ។
ជាការពិតណាស់ ក្នុងរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ បេក្ខជនដែលបានឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រ គឺមានកំពូលបេក្ខជន TOP4 ដែលត្រូវបានបញ្ចេញសមត្ថភាពលើឆាក មានដូចជា បេក្ខជន ថុល សុភិទិ, បេក្ខជន លីម តិចម៉េង, បេក្ខជន នាង ដាវីន, និងបេក្ខជនចុងក្រោយ គឺ ស៊ឹម ច័ន្ទពន្លឺ ។
ជាក់ស្តែង ក្រោយប្រជែង និងវាយតម្លៃពីគណៈកម្មការទាំង ៤ រូបមាន លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន ព្រមទាំងមានការបោះឆ្នោតពីសំណាក់មហាជនជាច្រើន នៅទីបញ្ចប់នៃកម្មវិធី គឺបេក្ខជនដែលទទួលបានជ័យជំនះ គឺបានទៅលើ លីម តិចម៉េង ។
ការទទួលបានជ័យជម្នះរបស់ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការពេញចិត្តពេញថ្លើម និងអបអរសាទរចំពោះលទ្ធផលមួយនេះណាស់ ព្រោះ លីម តិចម៉េង គឺជាបេក្ខជនស័ក្កិសម និងមានសមត្ថភាព ទឹកដមសំឡេងពីរោះ ថែមទាំងទទួលបានក្តីស្រលាញ់ពីសំណាក់ទស្សនិកជនរាប់ម៉ឺននាក់ ។
ក្រោយពីទទួលបានជ័យលាភី Cambodian Idol រដូវកាលទី ៤ ភ្លាម បេក្ខជន លីម តិចម៉េង បាននាំយកពានរង្វាន់មួយនេះ ដែលខ្លួនបានខិតខំប្រឹងប្រែងតស៊ូជំនះរាល់ការប្រកួតតាមពីវគ្គដំបូង រហូតមកដល់វគ្គផ្តាច់ព្រ័ត្រ យកទៅក្រាបសំពះអរគុណលោកឪពុក អ្នកម្តាយភ្លាមៗតែម្តង ។
នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកមួយមានឈ្មោះថា Nika Ming បានបង្ហោះវីដេអូព្រមទាំងភ្ជាប់សារឲ្យដឹងទៀតថា៖ “គុណបិតាមាតា វាពិតជាធំធេងណាស់ បងសប្បាយចិត្តដែលមានប្អូនជា អាយដល បងជាអ្នកដ៏ទៃរំភើបប៉ុណ្ណឹង មិនដឹងម្តាយឪពុកប្អូនមានមោទនះភាព
ចំពោះប្អូនប៉ុណ្ណាទេ សូមរស់នៅជាមួយគុណធម៍ជីវិតបែបនេះរហូតទៅ បងជឿថាអំពើល្អដែលប្អូនបានធ្វើនិងជួយអោយជីវិតរបស់ប្អូនកាន់តែជោគជ័យ ជាចុងក្រោយសូមអបអរសាទរលោកគ្រូសីលធម៍របស់ហ្វេនៗ Lim Tichmeng” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.