ទឹកចិត្តម្តាយ! ខ្លាចកូនឃ្លានបាយពេក ម្តាយរបស់ លីម តិចម៉េង ខំខ្ចប់បាយដាក់ក្នុងស្លឹកឈូក ផ្ញើរតាំងពីកំពង់ចាម…(មានវីដេអូ)

បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់ជាច្រើសប្តាហ៍កន្លងមក ដោយក្នុងរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បានរកឃើញម្ចាស់ជ័យលាភីហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយលទ្ធផលជ័យជម្នះរបស់ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកនិយមទស្សនាការប្រឡងចម្រៀងមួយនេះ មានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង និងអបអរសាទរចំពោះលទ្ធផលមួយនេះណាស់ ព្រោះ តិចម៉េង គឺជាបេក្ខជនមួយរូបដែលមានសមត្ថភាព ទឹកដមសំឡេងពីរោះ ថែមទាំងទទួលបានក្តីស្រលាញ់ពីសំណាក់ទស្សនិកជនរាប់ម៉ឺននាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ក្នុងរាត្រីដ៏អស្ចារ្យនោះ បេក្ខជនដែលបានឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រ គឺមានកំពូលបេក្ខជន TOP4 ដែលត្រូវបានបញ្ចេញសមត្ថភាពលើឆាក មានដូចជា បេក្ខជន ថុល សុភិទិ, បេក្ខជន លីម តិចម៉េង, បេក្ខជន នាង ដាវីន, និងបេក្ខជនចុងក្រោយ គឺ ស៊ឹម ច័ន្ទពន្លឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយក្លាយខ្លួនជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង កាន់តែឆក់យកបេះដូងពីសំណាក់ទស្សនិកជន ឲ្យដាក់ចិត្តស្រលាញ់រូបលោកកាន់លើសដើម ដោយនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ នេះ រូបលោកបានបង្ហាញសកម្មភាព អង្គុយញុំាបាយដែលម្តាយលោកបានខ្ចប់ក្នុងស្លឹកឈូក មើលទៅទំនងខ្លាំងមែនទែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូមួយនេះផងដែរ លីម តិចម៉េង ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “ការដូរអ្នកម្តាយយប់មិញក្លាចកូនឃ្លាន” មិនទាន់អស់ វីដេអូមួយនេះ តិចម៉េង ក៏បានប្រាប់បន្ថែមទៀតថា៖ “កាដូម៉ែខ្ញុំណា៎ មែនលែងៗទេណា មកពីកំពង់ចាមមក វិចមកតែប៉ុណ្ណឹង…” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងវីដេអូមួយនេះផងដែរ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់លោក បានធ្វើការស៊ែរចែករំលែកគ្នាពាសពេញបណ្តាញសង្គម ព្រមទាំងភ្ជាប់ពាក្យពេចន៍សរសើរ និងក្តីស្រលាញ់ចំពោះរូបលោក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Comments are closed, but trackbacks and pingbacks are open.