ក្រោយឃើញ ស៊ឹម ច័ន្ទពន្លឺ ញញឹមទាំងបាក់ទឹកចិត្ត ពេជ្រ សោភា បង្ហោះសារពោលពាក្យប៉ុន្មានម៉ាត់ថា….
ជាការពិតណាស់ ការប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដែលមានកំពូលបេក្ខជនចំនួន ៤ រូប ដែលបានឡើងលើឆាកប្រកួតប្រជែងបញ្ចេញសមត្ថភាពរៀងៗខ្លួន កំពូល TOP4 មានដូចជា បេក្ខជន ថុល សុភិទិ, បេក្ខជន លីម តិចម៉េង, បេក្ខជន នាង ដាវីន, និងបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ។
ជាក់ស្តែង ក្រោយប្រជែង និងវាយតម្លៃពីគណៈកម្មការទាំង ៤ រូបនមានដូចជា លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន ព្រមទាំងមានការបោះឆ្នោតពីសំណាក់មហាជនជាច្រើន នៅទីបញ្ចប់នៃកម្មវិធី គឺបេក្ខជនដែលទទួលបានជ័យជំនះ គឺបានទៅលើ លីម តិចម៉េង ។
ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ថ្មីនេះ និងត្រូវទទួលបានរង្វាន់ជាទឹកប្រាក់រហូតដល់ទៅ ចំនួន ១០០ លានរៀល ឯណោះ ពិតជាច្រើនខ្លាំងមែនទែន ព្រមទាំងក្លាយខ្លួនជាតារាចម្រៀងអាជីពកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស ថែមទៀតផងដែរ ។
ក្នុងលទ្ធផលជ័យជម្នះរបស់បេក្ខជនឆ្នើម លីម តិចម៉េង ពិតធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមតាមដានវិស័យប្រឡងចម្រៀងមួយនេះ មានការពេញចិត្តយ៉ាងខ្លាំង ព្រោះបេក្ខជនរូបនេះ មានសមត្ថភាព ទឹកដមសំនៀង រស់រាយ និងមានភាពក្រម៉ិចក្រមើម ទើបឆក់យកការចាប់អាមរ្មណ៍ពីសំណាក់មហាជន គ្រប់មជ្ឈដ្ឋាន ។
ងាកទៅមើល បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ដែលតែងតែរងការរិះគន់ មិនពេញចិត្ត ពីសំណាក់ទស្សនិកជនមួយចំនួន ប៉ុន្តែរូបលោកក៏នៅតែអាចឆក់យកការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជមិនតិចដូចគ្នា ក៏ព្រោះតែភាពរឹងមាំ និងអំណត់អត់ធន់របស់លោក ដែលបានឆ្លងកាត់រាល់ឧបសគ្គអាចឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះបាន ។
រាល់រូបភាព និងវីដេអូជាច្រើនរបស់បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ក៏ត្រូវបានចែកចាយជាបន្តបន្ទាប់ នូវស្នាមញញឹមដ៏ក្រៀមក្រំរបស់លោក នៅលើឆាកប្រកួតចម្រៀង ដោយមើលទៅបេក្ខជនផ្សេងៗទៀត ទទួលបាននូវបាច់ផ្កា កាដូពេញដៃពីអ្នកគាំទ្រ និងក្រុមគ្រួសារ តែខុសប្លែកអីតែលោក គឺបានត្រឹមតែមួយបាច់ប៉ុណ្ណោះ ។
ដោយឡែក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាចម្រៀង ពេជ្រ សោភា បានបង្ហោះសារអរគុណដល់ម្ចាស់បាច់ផ្កាតែមួយគត់ ដែលបានជូនដល់ ស៊ឹម ច័ន្ទពន្លឺ ឆ្លៀតបង្ហាញអារម្មណ៍ និងសរសើរដល់រូបលោកបែបនេះថា៖
“ក្តីស្រលាញ់របស់មនុស្សប្រែប្រួលគ្រប់ពេល ញញឹមទាំងបាក់ទឹកចិត្ត ខ្ញុំអរគុណ អ្នកដែលបានជូនបាច់ផ្កាមួយបាច់នោះទៅគាត់ សំរាប់ខ្ញុំអាណិតគាត់ណាស់ ទោះគេថាអោយយ៉ាងណាក៏គាត់មិនតបត” ។ ក្រោយបានឃើញតារាចម្រៀងស្រីរូបនេះ បង្ហោះសារបែបនេះភ្លាម បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានចូលទៅ ខំមិន ខាងក្រោមផុសនោះ បង្ហាញអារម្មណ៍ថា៖ “អរគុណខ្លាំងណាស់បងស្រី” ។
ងាកទៅមើលអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះវិញ ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ “តែគាត់នៅតែរីករាយអបអរជំនួសមិត្ត, ស្នាមញញឹមតែធ្វើអោយហ្វេនម្នាក់នេះស្រក់ទឹកភ្នែក, ក្ដីស្រឡាញ់របស់មនុស្ស ប្រួលប្រែ តែសេចក្តីស្រលាញ់របស់ព្រះមិនប្រួលប្រែសោះឡើយ, ស្រលាញ់ភាព អត់ធ្មត់របស់គាត់ណាស់, រឹងមាំឡើងបង, ហ្នឹងហើយបងអ្នកមានចំណេះដឹងខ្ពស់គឺចេះទប់អារម្មណ៍ខ្លួនឯងមិនតបតនិងមនុស្សល្ងង់, ខ្ញុំនៅតែ ជាfan របស់គាត់ដដែល សង្ហាគ្មានទាស់សម្រស់បាន ចំណេះដឹងខ្ពស់ អត្តចរិកក៏ល្អ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.