អាមេ.រិ កលេ ង,ធម៌.ក្តៅ! ហាមឃាត់ការនាំចូលប្រេងពីរុស្សី ផ្តា.ច់ ដង្ហើមសេ.ដ្ឋកិច្ចដ៏ធំរបស់ពូទីន តែពូម៉ូតូឌុប តុកៗ និងកង់បីនៅខ្មែរក៏យ៉ាប់ធំដែរ…

សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្សី ជាការដាក់ទណ្ឌកម្មឆ្លើយតប ក្រោយក្រុងមូ៉ស្គូបានលើកទ័ពធ្វើសង្គ្រាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថាការហាមឃាត់ការនាំចូលប្រេងពីរុស្សី គឺជាការដាក់ទណ្ឌកម្មសំដៅដល់សេដ្ឋកិច្ចរបស់ប្រទេសនេះតែម្តង។ សេដ្ឋកិច្ចរបស់រុស្សី ពឹងផ្អែកខ្លាំងទៅលើការនាំចេញនូវប្រេងសាំង និងឧស្ម័ន ដែលជាដង្ហើមនៃចំណូលថវិកាជាតិ។ ប្រទេសដែលដឹកនាំដោយបុរសខ្លាំងពូទីន គឺជាប្រទេសផលិតប្រេងធំលំដាប់ទី៣លើពិភពលោក បន្ទាប់ពី អារ៉ាប់ ប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។

ការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្សី បានធ្វើឱ្យតម្លៃប្រេងសាំងនៅអង់គ្លេស និងសហរដ្ឋអាមេរិក ឡើងថ្លៃខ្ពស់។ ខណៈនៅប៉ុន្មានថ្ងៃចុងក្រោយនេះនៅកម្ពុជាតម្លៃប្រេងសាំងក៏ឡើងថ្លៃស្រឺតៗគួរឲ្យកត់សម្គាល់ដែរ។ ទន្ទឹមនេះ អ្នកជំនាញព្រមានថានឹងកាន់តែឡើងថ្លៃជាងនេះទៀត នៅពេលខាងមុខ។ វ៉េណេស៊ុយអេឡា ត្រូវបានគេចាត់ទុកជាប្រទេសអទិភាព ក្នុងការនាំចូលប្រេងមកកាន់អាមេរិក និងអង់គ្លេសជំនួសឱ្យរុស្សី៕

Comments are closed, but trackbacks and pingbacks are open.