ទៀតហើយ!! អាមេរិក ស្នើឲ្យប្រទេសមួយនេះ បញ្ជូនប្រព័ន្ធការពារ មី.ស៊ី.ល ផលិតដោយ រុស្ស៊ី ទៅជួយ អ៊ុយក្រែន

សហរដ្ឋអាមេរិក និងប្រទេសតួកគីបានពិភាក្សាគ្នាអំពីលទ្ធភាពដែលតួកគីផ្តល់ប្រព័ន្ធការពារ មី.ស៊ី.ល S-400 ផលិតដោយរុស្ស៊ី ដល់កងកម្លាំងរបស់ទីក្រុងកៀវ ដើម្បីជួយពួកគេ ប្រ យុ.ទ្ធ ជាមួយកង ទ័.ព រុស្ស៊ី ចំពេលប្រតិបត្តិការពិសេសដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះចំនួន ៣ ដោយនិយាយថា “មន្រ្តីអាមេរិកបានលើកឡើងនូវសំណើនេះកាលពីខែមុនជាមួយសមភាគីតួកគីរបស់ពួកគេ ប៉ុន្តែមិនមានសំណើជាក់លាក់ ឬផ្លូវការណាមួយត្រូវបានធ្វើឡើងនៅឡើយទេ” ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញ Reuters បានរាយការណ៍ថា ការផ្តល់យោបល់របស់អាមេរិកទាក់ទងនឹងប្រព័ន្ធការពារ មី.ស៊ី.ល S-400 គឺជា “ផ្នែកនៃកិច្ចពិភាក្សាទ្រង់ទ្រាយធំរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Wendy Sherman
និងតួកគីអំពីរបៀបដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចធ្វើបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន និងអំពីរបៀបកែលម្អទំនាក់ទំនងទ្វេភាគី” ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបាន បំ ផ្លា.ញ ដោយបញ្ហាប្រព័ន្ធការពារ មី.ស៊ី.ល S-400 ចាប់តាំងពីទីក្រុងអង់ការ៉ា និងទីក្រុងមូស្គូបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងឆ្នាំ ២០១៧ ស្តីពីការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីដល់ប្រទេសតួកគី ។
ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទីក្រុងអង់ការ៉ាមិនធ្វើដូចសមាជិកណាតូផ្សេងទេ នៅពេលខ្លួនបានទិញ ស .ព្វា វុ.ធ ពីរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលតួកគីបានអះអាងថា ខ្លួនមានសិទ្ធិក្នុងការជំរុញការការពារជាតិដូចដែលខ្លួនពេញចិត្ត ជាពិសេសចំពោះបញ្ហាដែលអាមេរិកបញ្ឈប់ការលក់ប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួនទៅប្រទេសតួកគី ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទីក្រុងអង់ការ៉ាបានបដិសេធមិនព្រមលុបចោលកិច្ចព្រមព្រៀងប្រព័ន្ធការពារ មី.ស៊ី.ល S-400, សហរដ្ឋអាមេរិកបានដាក់ ទ.ណ្ឌ ក.ម្ម សេដ្ឋកិច្ចមួយចំនួនលើវិស័យការពារជាតិរបស់ប្រទេសតួកគី
ហើយបានបដិសេធមិនប្រគល់យន្តហោះ ច ម្បាំ.ង F-35 ជំនាន់ទី ៥ ដែលអាជ្ញាធរតួកគីបានចំណាយពីមុនមក ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាន ថ្កោ.ល ទោ.ស សកម្មភាពរបស់សេតវិមាន ប៉ុន្តែបានទទូចឲ្យរក្សា និងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.