ចាប់ខ្លួនម្ដាយបង្កើត រៀបគម្រោងឲ្យបុរសម្នាក់-រំ-លោ-ភ-កូនខ្លួនឯង

មនុស្សប្រុសស្រីចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់សង្ស័យពាក់ព័ន្ធករណី-រំ-លោ-ភសេ-ព-ស-ន្ទ-វៈលើក្មេងស្រី និងផ្តល់ទីតាំងឱ្យធ្វើសកម្មភាព។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋានស្រុកឧដុង្គ បានឱ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ ពេជ្រ ស្រីអ៊ី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ចាប់ខ្លួនពីបទផ្តល់ទីតាំងឱ្យជនសង្ស័យប្រព្រឹត្តិប-ទល្មើ-សរំ-លោ-ភ

និងឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចាប់ខ្លួនពីបទរំលោភសេពសន្ទវៈលើក្មេងស្រីជាអ-នី-តិជន។

នៅថ្ងៃកើតហេតុជនសង្ស័យឈ្មោះ សេក ណារិន បានល្បួងក្មេងស្រីឈ្មោះ ម.ស.ន អាយុ១៣ឆ្នាំ ដើម្បីរំ-លោ-ភសេ-ពសន្ទវៈក្រោមការរៀបចំរបស់ឈ្មោះ ពេជ្រ ស្រីអ៊ី ដែលជាម្តាយបង្កើតក្មេងស្រីរងគ្រោះ។ ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ ម.ស.ន

បានប្តឹ-ងទៅសមត្ថកិច្ច ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើតែម្តង។ បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕

Comments are closed, but trackbacks and pingbacks are open.