មានសង្ឃឹមហើយ! ពេលនេះក្មេងប្រុសលក់លៀស ទទួលបានជំនួយបណ្ដើរៗហើយ គ្រាន់ផ្គត់ផ្គង់ជីវភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយថា កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មហាជននៅក្នុងបណ្ដាញសង្គមទាំងហ្វេសប៊ុក និង Tiktok បានផ្ទុះការភ្ញាក់ផ្អើល នាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរចំពោះក្មេងប្រុសលក់លៀសហាលមួយរូប ដែលអង្គុយទទឹកជោកអស់ទាំងខ្លួន ជោកទាំងលៀសដែលត្រូវលក់ គួរឱ្យអាណិតអាសូរបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីការស៊ែរបន្តនូវវីដេអូក្មេងប្រុសព្រោងព្រាត គេសង្កេតឃើញសប្បុរសមួយចំនួននាំគ្នាប្រកាសដំណឹងស្វែងរកក្មេងប្រុសដើម្បីផ្ដល់ជាថវិកា និង ជំនួយផ្សេងៗ គ្រាន់ផ្គត់ផ្គង់ជីវភាពក្មេងប្រុសរូបនេះ ដោយហេតុថាស្រឡាញ់នូវឆន្ទៈ និង ការតស៊ូរបស់គេក្នុងនាមជាកូនប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈគណនីឈ្មោះ Ung Sokreth ក៏បានបង្ហាញពីសកម្មភាពប្អូនប្រុសខាងលើ ទទួលបានជំនួយ ព្រមទាំងបានបញ្ជាក់ថា ៖ «តិចតួច តែជាទឹកចិត្ត! អំណោយ លោក គង់ កៃដូ ស្នងការរងខេត្តព្រះសីហនុ។ សម្តីមួយឃ្លារបស់គាត់ប្រាប់ខ្ញុំ «យើងធ្លាប់ពិបាក គេមើលងាយគ្រប់បែបយ៉ាង គាត់ស្រឡាញ់ឆន្ទៈក្មេងម្នាក់នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គេក៏សង្កេតឃើញមានសប្បុរសជនផ្សេងៗទៀត ក៏ប្រកាសចង់ផ្ដល់ជំនួយដល់ក្មេងប្រុសផងដែរ ជាក់ស្ដែងដូចជា លោកឧកញ៉ា ខេមរៈ សេរីមន្ត កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ​ ២០២២ កន្លងទៅបានប្រកាសរកដំណឹងពីប្អូនប្រុស ដើម្បីផ្ដល់ជំនួយ ដោយបានបញ្ជាក់ថា ៖ «មានបងប្អូនណាស្គាល់ផ្ទះ ឬ លេខទូរស័ព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.