ធ្វើចិត្តមិនទាន់បាន! សាច់ញាតិដង្ហោយហៅព្រលឹងជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ពេលទៅដល់កន្លែងធ្លាក់យន្តហោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់​ញាតិ​មួយ​ចំនួននៃ​ជន​រងគ្រោះ ដែល​អកុសល​ជួប​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បាន​នាំ​គ្នា​យំ​សោក និង ស្រែក​ដង្ហោយ​ឱ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេល​ដែល​ពួកគេ​បាន​ទៅ​ដល់​ទីតាំង​កើត​ហេតុ​ក្នុង​តំបន់ Guangxi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈរ​ពីក្រោយ​រោងបណ្ដោះ​អាសន្ន​នៅ​លើ​ភ្នំ និង ក្នុង​ព្រៃ​នៃ​ជនបទ​ក្រុង Wuzhou តំបន់ Guangxi សាច់ញាតិ​នៃ​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ដោយ​ការ​ធ្លាក់​យន្តហោះ បាន​នាំ​គ្នា​កក់​ផ្កា​ពណ៌-ស និង ពណ៌​លឿង រួម​ទាំង​ធ្វើ​ការ​ដុត​ទៀន ដើម្បី​​កាន់​ទុក្ខ​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ។ ក្នុង​នោះ​ដែរ មួយ​ចំនួន​ទៀត ក៏​បាន​ដង្ហើយ​ហៅ​សាច់​ញាតិ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​មួយ​ចំនួន​ទៀត​បែរ​ជា​ញ័រ​មាត់ ស្លុត​អារម្មណ៍​រហូត​មិន​យល់​ថា​ខ្លួន​ឯង​កំពុង​និយាយ​អ្វី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដៃ​កាន់​ឆត្រ ខ្លួន​ពាក់​អាវ​ភ្លៀង ពួកគេ​ជួយ​គ្នា​ឆ្លង​កាត់​ផ្លូវ​ដី​ភក់​លើ​ភ្នំ​យ៉ាង​លំបាក ទៅ​កាន់​កន្លែង​កើត​ហេតុ។ ការ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ផ្ទាល់​នេះ ខាង​អាជ្ញាធរ​ក្នុង​តំបន់​អនុញ្ញាត ដោយសារ​តែ​សាច់​ញាតិ​ក្រុម​គ្រួសារ ទទូច​ចង់​ទៅ​ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា ជើង​ហោះហើរ​លេខ MU5735 បាន​ចាកចេញ​ពី​ប្រលាន​យន្តហោះ Kunming Changshui International Airport ឆ្ពោះ​ទៅ​ទីក្រុង Guangzhou ខេត្ត Guangdong។ ទោះ​ជា​យ៉ាង​ណា មិន​ទាន់​បាន​ដល់​គោលដៅ​ផង ក៏​ជួប​ហេតុការណ៍​ធ្លាក់​ផ្ទុះ​​នៅ​តំបន់​ភ្នំ​ដាច់​ស្រយាល​នៅ​វេលាម៉ោង ២ និង ២១ នាទី​រសៀល ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.