ពិតជាសំណាងណាស់!! ប៊ិះបានក្លាយជាអ្នកស្លាប់ទី១៣៣ សំណាងល្អផុតលេខដែលជួបរឿងនឹកស្មានមិនដល់

ជើងហោះហើរ MU 5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដឹកអ្នកដំណើរ និងក្រុមអាកាសយានិកចំនួន ១៣២ នាក់ បានជួបឧបទ្ទវហេតុធ្លាក់ចូលទៅក្នុងភ្នំមួយក្នុងខេត្ត Guangxi Zhuang ប្រទេសចិន កាលពីរសៀលថ្ងៃទី២១

ខែមីនា ឆ្នាំ២០២២។ ប៉ុន្តែ ថ្មីៗនេះ (ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២) របាយការណ៍របស់ Yahoo News បានរកឃើញបុរសម្នាក់ដែលស្ទើរតែក្លាយជាអ្នកដំណើរទី ១៣៣ នៅលើយន្តហោះដែលជួបគ្រោះថ្នាក់នេះ ប៉ុន្តែ អ្វីមិននឹកស្មានដល់នោះ គឺសំបុត្រដែលគាត់បានទិញរួច សម្រាប់ជើងហោះហើរ MU 5735 ត្រូវបានលុបចោល ដែលធ្វើឲ្យគាត់រួចជីវិតដ៏មិនគួរឱ្យជឿ។

បុរសនេះ​មានឈ្មោះ Huang Songhua ។ ដំបូងឡើយគាត់បានកក់សំបុត្រយន្តហោះដែលនឹងធ្វើដំណើរពី Tengchong នៅទីក្រុង Baoshan ខេត្ត Yunnan ទៅទៅក្រុង Kunming ខេត្ត Guangzhou តាមរយៈជើងហោះហើរ MU 5735។ តែទោះជាយ៉ាងណា ជើងហោះហើរដំបូងរបស់គាត់ពី Teng Song ទៅ Kunming ត្រូវបានលុបចោល ដោយសារលក្ខខណ្ឌអាកាសធាតុ។ ជាលទ្ធផល គាត់មិនអាចឡើងយន្តហោះតាមកាលវិភាគ MU 5735 នៅឯទី Kunming បានទេ។

នៅពេលដែលជើងហោះហើរត្រូវបានលុបចោល គាត់បានទៅហាងកែសម្ផស្ស ត្រៀមថតឃ្លីបពីការសាក់ចិញ្ចើម​រួចបង្ហោះ​លើ​កម្មវិធី Douyin យ៉ាងរីករាយ ដោយមិនដឹងថា​ នៅ​ពេលនោះ​នឹងមានឧបទ្ទវហេតុអ្វីកើតឡើងនោះ​ទេ សម្រាប់ជើងហោះ​ហើរ MU 5735 ដែលបានធ្លាក់ចុះ​មកដី ដែលធ្វើឲ្យគាត់បានរស់រានមានជីវិតដ៏មិននឹកស្មានដល់។

ជាមួយគ្នានេះផងដែរ អ្នកនិយមលេងអុីនធឺណេតជាច្រើនបាននាំគ្នា Comment លើឃ្លីបនោះថា «អរគុណចិញ្ចើមដែលជួយជីវិតអ្នក, ជីវិតអ្នកមិនទាន់អស់ អ្នកពិតជាសំណាងខ្លាំងណាស់»។

តែទោះយ៉ាងណា ដោយសារតែមានអ្នកស្គាល់ជាច្រើនបានព្រួយបារម្ភអំពីគាត់ ក្រោយមក លោក Huang Songhua បានបង្ហោះឃ្លីបមួយ ដើម្បីជូនដំណឹងដល់អ្នកគ្រប់គ្នាថា គាត់សុខសប្បាយជាទេ ដោយនិយាយថា «អរគុណចំពោះការព្រួយបារម្ភរបស់អ្នក

ទាំងអស់គ្នា ខ្ញុំមិនបានឡើងយន្តហោះនោះទេ។ ខ្ញុំសង្ឃឹមថា ក្រុមគ្រួសាររបស់អ្នកនៅលើយន្តហោះ អាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពផងដែរ»។ គួរបញ្ជាក់ថា មនុស្សនៅលើយន្ដហោះទាំង ១៣២ នាក់ គ្មាននរណាម្នាក់ត្រូវបានរកឃើញនៅមានជីវិតនោះឡើយ៕

Comments are closed, but trackbacks and pingbacks are open.