ស្លុ ត ចិត្ត! ដោយសារជីវភាពខ្វះខាត ចេញទៅធ្វើការទាំងប្តីប្រពន្ធ ទុកកូនតូចៗនៅផ្ទះ ចុងក្រោយមកវិញរកកូនមិនឃើញ ដល់ពេលរកឃើញ បា ត់ ប ង់ ជិ វិ ត បាត់ ដោយសារតែ
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីប្តីប្រពន្ធបានទៅធ្វើការរោងចក្រ ហើយទុកឱ្យកូនតូច២នាក់នៅផ្ទះ លុះត្រឡប់មកពីធ្វើការវិញ
ប្រទះឃើញកូនប្រុសអាយុ៧ឆ្នាំក៏បាន ល ង់ ទឹក ស្លា .ប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងរណ្តៅដីវាលមួយកន្លែង ដែលស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា កុមារាដែល ល ង់ ទឹកនោះមានឈ្មោះ អៀង សុខយុទ្ធ អាយុ៧ ឆ្នាំ មានឪពុកឈ្មោះអៀង ប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងម្តាយឈ្មោះ ឃឿន ហ៊ីម អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា។
តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយកុមារារងគ្រោះបានរៀបរាប់ប្រាប់ថា ហេតុតែជីវភាពក្រុមគ្រួសាររបស់គាត់មានការខ្វះខាត បានគាត់ចេញទៅធ្វើការទាំងប្តីប្រពន្ធ ដោយទុកអោយកូនស្រីអាយុ១០ឆ្នាំ និងកូនប្រុសពៅអាយុ៧ឆ្នាំនៅផ្ទះ។
ហើយជារៀងរាល់ថ្ងៃ គាត់នឹងប្តីរបស់គាត់ បានទៅធ្វើការតាំងពីវេលាម៉ោង៦ព្រឹក និងបានរៀបចំបាយទឹកទុកសម្រាប់អោយកូនទាំង២នាក់ហូបពេលព្រឹក និងថ្ងៃត្រង់ ព្រោះអីគាត់មិនបានត្រឡប់មកហូបពេលថ្ងៃត្រង់នោះទេ លុះនៅវេលាម៉ោង៦យប់ ទើបគាត់ត្រឡប់មកពីធ្វើការវិញ។
ប្រភពដដែលបានបន្តទៀតថា នៅពេលដែលពួកគាត់ត្រឡប់មកពីធ្វើការវិញ គឺមិនបានរកមើលកូនភ្លាមៗទេ ដោយឃើញកូនស្រីច្បងនៅផ្ទះ លុះនៅវេលាម៉ោង៧យប់គាត់បានរៀបចំបាយទឹកអោយកូនៗហូបពេលយប់
ស្រាប់តែបាត់កូនប្រុសពៅមិនឃើញ ក៏បានអោយកូនស្រីច្បងទៅហៅប្អូនមកហូបបាយ តែរកកូនមិនឃើញដដែល ទើបរូបគាត់នឹងប្តីរ ព្រមទាំងបងប្អូននៅជិតខាងបាននាំគ្នាជួយរក ប៉ុន្តែនៅតែមិនឃើញដែរ ។
ប្រភពដដែលបន្តថា លុះពេលមានប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ គេបានប្រាប់ថាតែងតែឃើញក្មេងតូចៗរត់បង្ហោះខ្លែងនៅដីវាលខាងលើជារៀងរាល់ថ្ងៃ ដោយឮថាដូច្នេះ ពួកគាត់ក៏បាននាំគ្នារកមើល តែមិនឃើញទៀត ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកក៏មានចាស់ទុំអ្នកស្រុកភូមិបានឱ្យរូបគាត់អុចធូបក្រែងមានគេ លា ក់ មិនអោយរកឃើញ លុះនៅពេលគាត់អុចធូបបន់ស្រន់ភ្លាមៗ ក៏ស្រាប់តែប្តីរបស់គាត់បានរកឃើញស្បែកជើងកូននៅមាត់រណ្ដៅដីតែម្តង
ហើយនៅពេលនោះប្តីរបស់គាត់ក៏បានចុះទៅក្នុងទឹករាវរក ស្រាប់តែឃើញកូនប្រុសគាត់ ល ង់ ទឹកក្នុងរណ្តៅដីនោះ ស្លា .ប់ បាត់ទៅហើយ ទើបបីយកកូនចេញពីកន្លែងកើតហេតុ រួចដាក់កន្លែងផ្លូវបេតុងដែលមានចម្ងាយជាង១០០ម៉ែត្រ ហើយក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ។
Comments are closed, but trackbacks and pingbacks are open.