ទីប្រឹក្សារបស់លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា រុស្ស៊ី កំពុងចល័តទ័ពដូរផែនការវា.យលុក…

លោក Oleksiy Arestovych ទីប្រឹក្សារបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីកំពុងចល័តកងក.ម្លាំ.ងពីភាគខាងជើងទៅភាគខាងកើតអ៊ុយក្រែន ។

លោកបញ្ជាក់ថា ការចល័តទ័ពទៅភាគខាងកើតរបស់រុស្ស៊ី គឺដើម្បីព្យាយាមឡោមព័.ទ្ធកងទ័.ពអ៊ុយក្រែន ប៉ុន្តែក៏រក្សាកងកម្លាំ.ងមួយចំនួននៅពីក្រោយរដ្ឋធានីកៀវផងដែរ ដើម្បីចងផ្នែកខ្លះនៃយោ.ធាអ៊ុយក្រែននៅទីនោះ ។

ថ្លែងតាមទូរទស្សន៍ជាតិលោក Oleksiy Arestovych ក៏បាននិយាយផងដែរថា ការចល័.តកងទ័.ពនេះកើតឡើង ក្រោយកិច្ចប្រជុំកាលពីថ្ងៃអង្គារទទួលបានលទ្ធផលវិជ្ជមានចំនួន ២ ដោយទី ១ នោះគឺប្រទេសរុស្ស៊ីបានសន្យាកាត់បន្ថយប្រតិបត្តិការយោ.ធា

នៅជុំវិទីក្រុងកៀវ និងទីក្រុង Chernihiv ខណៈទី ២ គឺ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត ។

ពាក់ព័ន្ធនឹងប.ញ្ហានេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចាការណ៍លោក John Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័.ត៌មានមួយថា “នេះគឺជាការបន្លាស់ទីតាំង មិនមែនជាការដកថយពិតប្រាកដនោះទេ ។ វាអាចជាផែនការថ្មីរបស់រុស្ស៊ី” ។

លោកបានថ្លែងថា “យើងទាំងអស់គ្នាគួរតែត្រៀមខ្លួនដើម្បីឃ្លាំមើលការវា.យលុកដ៏ធំប្រឆាំ.ងនឹងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន ។ វា​មិន​មែនមាន​ន័យ​ថា ​ការ​គំ.រា.ម​កំហែ.ង​ដល់​ទីក្រុង​កៀវបាន​ចប់នោះ​ទេ” ៕

Comments are closed, but trackbacks and pingbacks are open.