ស្ងាត់ៗ… តៃវ៉ាន់ កំពុងសិក្សាពីរបៀបតស៊ូប្រយុ.ទ្ធរបស់អ៊ុយក្រែន ក្នុងសង្រ្គា.មជាមួយរុស្ស៊ី

រដ្ឋមន្រ្តីការពារតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហើបពីផែនការរបស់ក្រសួងការពាជាតិតៃវ៉ាន់ ក្នុងការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាពីយុទ្ធសាស្រ្តរបស់អ៊ុយក្រែន ដែលអាចទប់ទល់នឹងរុស្ស៊ីបាន ហើយតៃវ៉ាន់ក៏កំពុងពិភាក្សាគ្នាអំពីប.ញ្ហានេះ ជាមួយ

សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូចេង (Chiu Kuo-cheng) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងតៃប៉ិបានទាក់ទងជាមួយក្រុមភាគីបរទេស ដើម្បីពិភាក្សាអំពីសង្រ្គា.មដែលកំពុងកើតឡើង ហើយបានរៀបចំក្រុមការងារជំនាញ ដើម្បីសិក្សា

អំពីសង្រ្គា.មនេះ។ បើតាមលោក ឈូ ប្រធានបទដែលតៃវ៉ាន់កំពុងតាមដាន រួមមានយុ.ទ្ធសាស្រ្តប្រយុ.ទ្ធរបស់រុស្ស៊ី និងរបៀបតស៊ូទប់ទល់របស់អ៊ុយក្រែន។ លោក Chiu បានបង្ហើបថា ការពិភាក្សាមិនត្រឹមតែត្រូវបានធ្វើឡើង រវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក

ប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រព្រឹត្តទៅជាមួយបណ្តាប្រទេសដទៃទៀត ដែលមានការទាក់ទងជាទូទៅ ជាមួយតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា តៃវ៉ាន់ដែលត្រូវទីក្រុងប៉េកាំង ទុកជាផ្នែកមួយនៃប្រទេសចិន បានបង្កើនកម្រិ.តប្រកាសអាស.ន្នរបស់ខ្លួន ចាប់តាំងពីរុស្ស៉ីបានវា.យប្រហារលើអ៊ុយក្រែន ដោយសារខ្លា.ចក្រែងថា ក្រុងប៉េកាំងអាចនឹងធ្វើសក.ម្មភាពស្រដៀងគ្នា ចំពោះដែនកោះ

នេះ ប៉ុន្តែមកទល់ឥឡូវ តៃវ៉ាន់ពុំបានរាយការណ៍ ពីសញ្ញាមិនប្រក្រតីណាមួយនោះទេ។ លទ្ធភាពនៃផលប៉ះពាល់ពីសង្រ្គា.ម, និងគំនិតយោធារបស់ចិនមកលើកោះតៃវ៉ាន់ ព្រមទាំងវិធីសាស្រ្តដែលចិនអាចបើកការវា.យប្រហារលើតៃវ៉ាន់ គឺត្រូវបានក្រុមមន្រ្តីតៃវ៉ាន់

ជជែកដេញដោលគ្នាយ៉ាងមមាញឹក ចំពោះមុខវិប.ត្តិសង្រ្គា.មនៅអ៊ុយក្រែន៕

Comments are closed, but trackbacks and pingbacks are open.