អ្នកជាសះស្បើយពីជំ.ងឺកូ.វី.ដ អាចមានប.ញ្ហាឆាប់បាក់ទឹកចិត្ត និងជំ.ងឺមួយចំនួនទៀត

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជា​អ្នកនាំពាក្យ​ក្រសួ.ងសុខាភិបាល និងជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចា.ក់​រ៉ា.ក់​សាំង​កូ.​វី.ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​លើកឡើងថា​អ្នកជាសះស្បើយពីជំ.ងឺកូ.វី.ដ១៩ អាចប្រឈ.មនឹងផលវិបាកមួយចំនួន ពិសេសអាចឆ្ល.ងជំ.ងឺកូ.វី.ដ១៩ឡើងវិញផងដែរ។

​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃនេះ លោកស្រី​បាន​បន្តថា ​តាម​ការសិក្សារបស់​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បរទេស​មួយចំនួន​បាន​លើក​ឡើង​ថា ​អ្នកជា​សះស្បើយ​ពី​ជំ.ងឺ​កូ.​វី.ដ​-១៩​ មួយចំនួន​គេ​សង្កេតឃើញថា មាន​ប្រហែលជា​២៣​ទៅ​២៦% នៃ​អ្នក

ជា​សះស្បើយ គឺមាន​ប.ញ្ហា​ផ្លូវចិត្ត​ដូចជា​ប.ញ្ហា​ឆាប់​បាក់​ទឹកចិត្ត និង​ឆាប់​ព្រួយ​ជាដើម​។ លោកស្រី​បាន​បន្តទៀតថា ​ទន្ទឹមនឹងនោះ ភាព​ឆាប់​នឿយហត់ ឬ​មាន​អារម្មណ៍​មិនសូវមាន​កម្លាំ.ងកំហែ.ង សង្កេតឃើញ​មាន​ដែរ និង​មួយចំនួនទៀត​ក៏មាន​ការ​ឆាប់​ទទួលបាន​នូវ​ការឆ្ល.ង​ជំ.ងឺ​កូ.​វី.ដ​-១៩​ឡើងវិញ​ផងដែរ​។

​យ៉ាងណាក៏ដោយ លោកស្រី​បាន​បន្ថែមថា ​ករ.ណីនេះអាស្រ័យ​លើ​សរីរាង្គ​របស់​បុគ្គល​ម្នាក់ៗ​ដែលមាន​ការឆ្លើយតប និង​ការវិវត្តន៍​កើតមាន​មិន​ដូចគ្នានោះឡើយ ជាពិសេសស្ថានភាព​នៃ​អង់ទីគ័រ​របស់​បុគ្គល​ឆ្លើយតប​ទប់ទល់​ទៅនឹង​ជំ.ងឺ​នេះ ហើយក៏អាស្រ័យ​លើ​
ស្ថានភាព​ដែល​បុគ្គល​បាន​ឆ្លងកាត់​សភាព​ជំ.ងឺ​ស្រាល ឬ​ជំ.ងឺ​ធ្.ងន់ធ្ង.រ​ផងដែរ​។ លោកស្រី​បាន​បន្ថែមទៀតថា ​ការសិក្សា​ក៏បាន បង្ហាញថា អាចមាន​រោ.គសញ្ញា​ដែល​នៅ​សេសសល់​បន្ត​ក្នុង​រយៈពេល​ប្រហែល​មួយឆ្នាំ​ក្រោយពី​បានជាសះស្បើយ​ពី​ជំ.ងឺ​កូ.​វី.ដ​-១៩​។

​ប៉ុន្តែ​បុគ្គល​ខ្លះ​ ក៏​មិនមាន​ប.ញ្ហា​នេះដែរ ដែល​គេ​សង្កេតឃើញ​មានដូចជា​៖ ឆាប់ នឿយហត់ ឬ​មាន​អារម្មណ៍​ថា ​ដូចជា​ខ្សោយ​ជាង​មុនពេល​ឈឺ​, ដកដង្ហើម​ដូចជា​មិនបាន​វែងៗ ឬ​ពិបាក ដកដង្ហើម ឬ​មាន​អារម្មណ៍​ថា ដូចជា​រាង​ថប់ៗ​ដង្ហើម​, បន្ត​នៅ​ក្អក​ខ្លះៗ​, អាច​ឈឺសន្លាក់​ដៃជើង​, អាចមាន ឈឺ​ដើមទ្រូង​ខ្លះៗ​,​ មាន​បញ្ហា​ការចងចាំ និង​បញ្ហា​សម្រាន្ត​មិនសូវ​លក់​, ឈឺ​សាច់ដុំ ឬ​ឈឺក្បាល​, បេះដូង ដើរ​ញាប់​ជាង​មុន​, និង​បញ្ហា​បាក់​ទឹកចិត្ត អស់សង្ឃឹម ឬ​មាន​អារម្មណ៍​ព្រួយ​ច្រើន​ជាដើម​។

​លោកស្រី​បាន​បញ្ជាក់ថា ​រោ.គសញ្ញា​ខាងលើនេះ នឹង​ប្រហែលជា​អាច​បាត់​ទៅវិញ ក្នុង​រយៈពេល​ ៦-១២​ ខែ ឬ​អាច​ខ្លី​ជាង​នេះ​ឬ​ក៏​អាច​កាន់តែ​ធ្ង.ន់ធ្ង.រ ឬ​មិន​បាត់​ទៅវិញ អាស្រ័យ​លើ​ការបន្ត​ថែទាំ​សុខភាព​របស់​បុគ្គល​ដែល​បានជា​សះស្បើយ​ពី​

ជំ.ងឺ​កូ.​វី.ដ​-១៩​។ លោកស្រី​បាន​ណែនាំ​ថា​ការធ្វើ​លំ​ហាត់ប្រាណ ព្រមទាំង​ការចេះ​បន្ធូរ​អារម្មណ៍ និង​បរិយាកាស​រស់នៅ​ជាដើម ជាពិសេស​ចាំបាច់​ត្រូវ​ចៀសវាង​កុំ​បណ្ដោយ​ខ្លួន​ឱ្យមាន​ការឆ្ល.ង​កូ.​វី.ដ​-១៩​ឡើងវិញ ដែល​វា​អាច​បន្ថែម​ភាព​ប៉ះពាល់ មិនល្អ​ដល់​សរីរាង្គ​ណាមួយ​របស់​បុគ្គល​ដូចជា​

ប្រព័ន្ធ​សរសៃប្រសាទ បេះដូង ថ្លើម និង​តម្រងនោម​ជាដើម​។ លោកស្រី​បាន​បន្ថែម​ឱ្យដឹងទៀតថា ​អ្នកវិទ្យាសាស្ត្រ ក៏​មិនទាន់​អាច​បញ្ជាក់​ឱ្យដឹង​បាន​ផងដែរ​ថា​ តើ​ផលប៉ះពាល់​សំខាន់ៗ​អ្វីខ្លះ​ទៀត​លើ​សរីរាង្គ បុគ្គល​ដែល​បានជា​សះស្បើយ​ពី​ជំ.ងឺ​កូ.​វី.ដ​-១៩ នៅក្នុង​កម្រិតណា​នោះ និង​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​នៅឡើយ​ទេ ដែល​តម្រូវឱ្យមាន​ការសិក្សា ច្បាស់លាស់​បាន​បន្តបន្ទាប់​ទៀតផង​ដែរ​។

​លោកស្រី​បាន​ណែនាំ​ទៀតថា​«​ដើម្បី​បង្កើន​នូវ​កងការពារ​ក្នុង​សរីរាង្គ​របស់​បុគ្គល និង​ចៀស​ផុតពី​ផលវិបាក​នានា​ពី​ជំ.ងឺ​ដ៏​កាច​សា.ហា.វ​នេះ ខ្ញុំ​សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការយកចិត្តទុកដាក់រ​បស់បង​ប្អូន​នាពេលនេះ សូម​អញ្ជើញទៅ​ចាក់​វាក់​សាំង​ដួស​ទី​ ៣ ឬ​ដួស​ជំរុញ ឱ្យបាន​គ្រប់ៗ​គ្នា ហើយ​អ្នក​ដែល​បាន​ចាក់​ច​ន​សាន់​បាន​មួយ​ដួស​ហើយ​នោះ ក៏​សូម​ទៅ​ទទួលយក​វាក់​សាំង​ដួស​ជំរុញ​ឱ្យបាន​គ្រប់គ្នាៗ​ផងដែរ​»​។

Comments are closed, but trackbacks and pingbacks are open.