ដឹងតែសប្បាយហើយឆ្នាំនេះ!! ចូលឆ្នាំ ទៅលេងសង្ក្រាន្តសៀមរាប តិចអត់ដឹង គេធ្វើនៅកន្លែងណាខ្លះ?

លំហែ៖ ពិតណាស់ ពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែខិតជិមកដល់មែនទែនហើយ ពោលនៅបាំងតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ។ ហើយក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំក៏បានបើកឲ្យប្រជាជនរបស់យើង អាចប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំបាន តាមផ្ទះ និងកន្លែងកម្សាន្តនានាផងដែរ បន្ទាប់ពីខកខានបានចូលឆ្នាំ អស់រយៈពេល ២ឆ្នាំមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ក្រឡេកមកមើលខេត្តសៀមរាប ដែលល្បីនិងមានមនុស្សទៅលេងច្រើន ពេលដែលធ្វើបុណ្យសង្រ្កាន្តរាល់ឆ្នាំ យើងឃើញថាឆ្នាំនេះ ពិតជាពិសេស និងរៀបចំទីក្រុងបានយ៉ាងស្រស់ស្អាតតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះបើសិនប្រិយមិត្តចង់ទៅលេងសង្ក្រាន្តក្នុងថ្ងៃចូលឆ្នាំ តើគួរទៅទីតាំងមួយណាខ្លះ? ហើយតើព្រឹត្តិការណ៏ដែលគេនិងរៀបចំសម្រាប់ថ្ងៃចូលឆ្នាំខែ្មរខាងមុខនេះគេធ្វើនៅទីណាខ្លះ? ថ្ងៃនេះ លំហែ នឹងនាំអារម្មណ៍ទាំងអស់គ្នាមកជ្រាបដូចខាងក្រោម៖

១.នៅដងស្ទឹងក្រុងសៀមរាប

ទីនេះ គេនឹងមានធ្វើកម្មវិធីជិះទូកកម្សាន្ត ការតាំងពិព័រណ៍ម្ហូបអាហារ ដើរមើលផ្សារបណ្តែតទឹក ស្ដាប់តន្រ្តីស្គរដៃ ទស្សនាការសម្តែងសិល្បៈនៅកំពង់ទឹក និងមានការប្រគុំតន្រ្តីខ្នាតធំទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ភូមិសង្រ្កាន្ត

កម្មវិធី ភូមិសង្ក្រាន្ត នឹងរៀបចំធ្វើនៅទីតាំង ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ន ជិតក្រុងអង្គរធំ ដែលក្នុងនោះ ក៏មានពិធីបួងសួងសុំសេចក្តីសុខសប្បាយ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ និងមានការរៀបចំ ជាភូមិខ្ញុំ មានលេងល្បែងប្រជាប្រិយ និងល្ខោនបាសាក់ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា ពិធីភូមិសង្ក្រាន្ត នៅក្នុងតំបន់ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ននេះ តម្រូវឲ្យអ្នកចូលរួមកម្សាន្ដ ទាំងអស់ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវ ជាដើម ដើម្បីនាំគ្នាលើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ ព្រោះថា ការស្លៀកពាក់បុរាណនេះ កូនខ្មែរយើង នឹងនឹកឃើញដល់ប្រវត្ដិសាស្ដ្រវប្បធម៌ខ្មែរនាសម័យអង្គរ ។

៣.នៅផាប់ស្រ្តីត (Pub Street) ក្រុងសៀមរាប

បើតាមប្រភពខ្លះបានបន្ថែមថា នៅទីនោះក៏នឹងមានការប្រកួតប្រដាល់បុរាណខ្មែរផងដែរ។

ប្រភពពី៖ Check in siemreap- ដើរលេងសៀមរាប

រូបភាពពី៖ ដើរលេងថ្ងៃនេះ

Comments are closed, but trackbacks and pingbacks are open.