ទៅសៀមរាបកុំរំលង! លេចមុខកន្លែងថ្មីចែស មានទេសភាពស្រស់ត្រកាល បែបធម្មជាតិ ជាប់ជើងភ្នំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែជាទីស្ថាន សម្បូរទៅដោយប្រាង្គប្រាសាទ ទឹកដីខេត្តសៀមរាប ថែមទាំងជាតំបន់ដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនទៀតផង ដែលទើបតែបង្កើតថ្មីៗ ដែលក្នុងនោះមានទាំងភូមិឋានស្នាក់នៅ តាមបែបស្រុកស្រែចម្ការ តំបន់លម្ហែបែបមាត់ទឹក និង តំបន់លម្ហែធម្មជាតិជាប់ជើងភ្នំទៀតផង ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និង ថតរូបលេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំកន្លែងកម្សាន្តថ្មីមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលនៅទីនោះត្រូវបានគេនិយមហៅថា «ពើងតាពេជ្រ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតនៅភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប «ពើងតាពេជ្រ» ជាតំបន់កម្សាន្តដែលមានទេសភាពធម្មជាតិ ជាប់ជើងភ្នំ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ ស័ក្តិសមសម្រាប់ការគយគន់ថ្ងៃលិច ថ្ងៃរះ និង បោះតង់អាំងភ្លើង ជាលក្ខណៈគូស្នេហ៍ គ្រួសារ និង ការជួបជុំបែបមិត្តភក្តិ ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ទីតាំងដ៏ស្រស់ត្រកាលនេះ ច្នៃឡើងដោយមានប្លង់ថតរូបស្អាតៗជាច្រើន ស័ក្តិសមសម្រាប់អ្នកចូលចិត្តថតរូបបែបគូស្នេហ៍ ឬ Pre-Wedding ជាដើម៕

ប្រភព និងរូបភាព ៖ ទៅលេងបន្ទាយស្រី

Comments are closed, but trackbacks and pingbacks are open.