មិនចាំយូ!! ឧទ្ធម្ភាគចក្រអ៊ុយក្រែន បើកការវា.យប្រហា.រក្នុងប្រទេស រុស្ស៊ី កម្ទេ.ចរោងចក្រប្រេង ឆេះសន្ធោសន្ធៅ(មានវីដេអូ)

ឧទ្ធម្ភាគចក្រ​អ៊ុយក្រែនធុន Mi-24 ចំនួនពីរគ្រឿង ​បាន​វា.យប្រហា.រ​រោងចក្រ​ប្រេង​មួយកន្លែង​នៅ​ក្នុង​ប្រទេស ​រុស្ស៊ី។ នេះបើយោងតាមការឲ្យដឹងពីអភិបាលក្នុងតំបន់។

លោក Vyacheslav Gladkov ដែលត្រូវបានតែងតាំងដោយលោក Vladimir Putin ក្នុងឆ្នាំ ២០២០ បាននិយាយថា ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងរបស់អ៊ុយក្រែន បានវា.យប្រហា.រទីតាំងស្តុកប្រេងក្នុងទីក្រុង Belgorod របស់រុស្ស៊ីនៅថ្ងៃសុក្រទី០១ខែមេសានេះ បន្ទាប់ពីហោះឆ្លងកាត់ព្រំដែនក្នុងរយៈកម្ពស់ទាប។

លោក Gladkov បន្ថែមថា គ្រោះអ.គ្គិ.ភ័.យជាលទ្ធផលបានបណ្តាលឲ្យកម្មករពីរនាក់រងរបួ.ស ខណៈមនុស្សក្នុងតំបន់មួយចំនួននៅទីក្រុង ដែលមានទីតាំងជិតព្រំដែនអ៊ុយក្រែនមួយនេះ កំពុងត្រូវបានជម្លៀសចេញ។

វីដេអូចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការវា.យប្រហា.រ ដែលកើតឡើងនៅម៉ោង៥និង៤៣នាទីព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់មក ឧទ្ធម្ភាគចក្របានហោះចេញពីភ្លើង។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​អ៊ុយក្រែន​មិន​ទាន់​បញ្ជាក់​ពី​ឧ.បទ្.ទវហេ.តុ​នេះ​ទេ។

ទីក្រុងរុស្ស៊ីដែលមានប្រជាជន ៣៦៩ ០០០នាក់មួយនេះ គឺស្ថិតនៅចម្ងាយជាង៤០គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន និងជាង ៨០គីឡូម៉ែត្រពីទីក្រុង Kharkiv ភាគខាងកើតប្រទេស អ៊ុយក្រែន។

គួរបញ្ជាក់ថា ការវា.យប្រហា.រដោយឧទ្ធម្ភាគចក្រនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ គឺជាការវា.យប្រហា.រលើកទីពីររបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រា.មផ្ទុះឡើង បន្ទាប់ពីមូលដ្ឋានទ័.ពអាកាស Millerovo ត្រូវបានវា.យប្រហា.រកាលពីចុងខែកុម្ភៈ៕

Comments are closed, but trackbacks and pingbacks are open.