WHO ព្រមានពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីពូជកូនកាត់ចំនួន ៣ទៀតហេីយគឺ XD, XE និង XF

អង្គការសុខភាពពិភពលោកបានព្រមានពីការរកឃើញមេរោគនៃជំងឺកូវីដ-១៩ ប្រភេទថ្មីទៀត ដែលជាមេរោគកូនកាត់នៃវ៉ារ្យ៉ង់អូមីក្រុងមានឈ្មោះថា XE នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Live Mint។ ទន្ទឹមនឹងការរកឃើញមេរោគថ្មីនេះ ក្រុមអ្នកវិទ្យា

សាស្រ្តបានរកឃើញមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ៣ប្រភេទផ្សេងទៀតផងដែរ មានដូចជាប្រភេទ XD, XE និង XF ដែលសុទ្ធតែជាប្រភេទមេរោគកូនកាត់ ឬមេរោគបញ្ចូលគ្នារវាងមេរោគកូវីដ-១៩ ជំនាន់មុន។
ការសិក្សារបស់ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ននេះ វ៉ារ្យ៉ង់កូវីដកូនកាត់ចំនួន ៣ កំពុងចរាចរ។ ក្នុងនោះ ២ប្រភេទបញ្ចូលគ្នារវាង Delta និងអូមីក្រុង BA.1 ដែលត្រូវគេហៅថា XD និង XF ចំណែកប្រភេទទី៣ គឺ XE។

+ ប្រភេទ XD ជាឈ្មោះថ្មីសម្រាប់ពូជរបស់បារាំងលើប្រភេទ Delta បូកជាមួយ BA.1។ វាមានប្រូតេអ៊ីន Spike នៃ BA.1 និងហ្សែនដែលនៅសល់ពី Delta ។

+ ចំណែកឯប្រភេទ XF គឺជាពូជចក្រភពអង់គ្លេសលើប្រភេទ Delta បូកជាមួយ BA.1 ។ វាមាន Spike និងប្រូតេអ៊ីនរចនាសម្ព័ន្ធពី BA.1 ប៉ុន្តែផ្នែក 5 នៃហ្សែនរបស់វាមកពី Delta ។

+ រីឯប្រភេទ XE គឺជាពូជលើប្រភេទ BA.1 បូកជាមួយ BA.2 របស់ចក្រភពអង់គ្លេស។ វាមាន Spike និងប្រូតេអ៊ីនរចនាសម្ព័ន្ធពី BA.2 ប៉ុន្តែផ្នែក 5 នៃហ្សែនរបស់វាពី BA.1 ។

អ្នកជំនាញខាងមេរោគដ៏ល្បីឈ្មោះ Tom Peacock បានពន្យល់ថា សារធាតុផ្សំឡើងវិញដែលមានផ្ទុកនូវប្រូតេអ៊ីន និងរចនាសម្ព័ន្ធពីមេរោគតែមួយ (ដូចជា XE ឬ XF) ទំនងជាធ្វើភាពស្រដៀងទៅនឹងមេរោគដើមរបស់ពួកវា។

លោកបានបញ្ជាក់ទៀតថា ប្រភេទ XD ប្រហែលជាគួរឲ្យព្រួយបារម្ភជាងគេបន្តិច ដោយមេរោគនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសអាឡឺម៉ង់ ហូឡង់ និងដាណឺម៉ាក ហើយវាមានផ្ទុកនូវប្រូតេអ៊ីនរចនាសម្ព័ន្ធពី Delta ប្រសិនបើសារធាតុផ្សំណាមួយទាំងនេះធ្វើសកម្មភាពខុសពីមេរោគដើមរបស់វា វាអាចជា XD៕

Comments are closed, but trackbacks and pingbacks are open.