ថ្ងៃបុណ្យចូលឆ្នាំខ្មែរ! សូមប្រកាសដំណឹងថ្ងៃមហាង្រ្កានហាមលេងល្បែងទាំងនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី «ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ» ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹង ហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬ វាយដោយរំពាត់ ដល់អ្នកដំណើរឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់

អាយុជីវិតផ្ទាល់ខ្លួននិងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរស័ក្ដិសមជាកុលបុត្រកុលធីតាខ្មែរ៖

Comments are closed, but trackbacks and pingbacks are open.