អ៊ុយក្រែនចោទថា រុស្ស៊ីប្រព្រឹត្តអំពើប្រល័.យពូ.ជសាសន៍ តែមូស្គូបដិសេធ
(ប៊ូឆា)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោ.ទប្រកា.ន់ថាកងទ័.ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័.យពូ.ជសាសន៍ នៅក្នុង ទីក្រុងប៊ូឆា (Bucha)។
ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការចោ.ទប្រកាន់របស់អ៊ុយក្រែន ដោយនិយាយថារូបភាព និងវីដេអូដែលបង្ហាញពីសាកសពជនស៊ីវិល នៅក្នុងទីក្រុងប៊ូឆា គឺជាសកម្មភាពបង្ករឿងថ្មីមួយទៀតពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន។ រូបភាព និងវីដេអូជាច្រើនដែលត្រូវបានគេអះអាងថា ផ្តិតយកទិដ្ឋភាពចេញពីទីក្រុងប៊ូឆា ស្ថិតនៅចម្ងាយ ៣៧គីឡូម៉ែត្រពីរដ្ឋធានីកៀវ កើតមានឡើងក្រោយអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះបានប្រកាសខ្លួនដណ្ដើមគ្រប់គ្រងតំបន់រដ្ឋធានីកៀវទាំងស្រុង និងរំដោះបានទីក្រុងជាច្រើនពីដៃកងទ័ពរុស្ស៊ី។
បើតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោកស្រី អ៉ីរីណា វិននេឌីគតូវ៉ា (Iryna Venediktova) សាកស.ពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេ ប្រទះឃើញនៅតាមទីក្រុងច្រើន ក្បែររដ្ឋធានីកៀវ ក្នុងនោះមានសាកសពមនុស្ស ១៤០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើប្រល័.យពូ.ជសាសន៍៕
ប្រភព៖ Reuters
Comments are closed, but trackbacks and pingbacks are open.