ចូលឆ្នាំកុំសប្បាយអរភ្លេច ៣កំុ និង ៣ការពារ! បិទខ្ទប់ក្រុង១ទៀតហើយ ដោយសារឆ្លងខ្លាំងរាល់ថ្ងៃ

បច្ចុប្បន្នចិនកំពុងធ្វើការប្រយុ.ទ្ធយ៉ាងក្ដៅគគុកម្ដងទៀតជាមួយនឹងជំ.ងឺកូ.វី.ដ១៩ ដោយសារតែមានការបំប្លែងថ្មីនៃជំងឺនេះ ក៏ដូជជាការធ្វេសប្រហែសរបស់ប្រពលរដ្ឋមួយចំនួន បើទោះបីការរឹតបន្តឹងរបស់អាជ្ញាធរនៃប្រទេសនេះមានក៏ដោយ។

តាមការឱ្យដឹងរបស់សារព័ត៌មានអន្តរជាតិBBCចុះថ្ងៃទី៥ខែមីនាឆ្នាំ២០២២បានឱ្យដឹងថាទីក្រុងស៊ាងហៃ ដែលជាទីក្រុងដ៏សំខាន់មួយរបស់ចិនបានបិ.ទខ្ទប់មិនឱ្យមានការដើរហើរឡើយដោយសារករណីឆ្លងហក់ឡើងខ្ពស់រហូតដល់១៣ ០០០នាក់ក្នុងមួយថ្ងៃ។

ប្រភពដដែលបញ្ជាក់ថា អ្នកនៅតំបន់ខ្លះនៃទីក្រុងនេះបាននិយាយថា បច្ចុប្បន្នគោលនយោបាយគឺតឹងរ៉ឹងមានន័យថាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណលំនៅដ្ឋានរបស់ពួកគេឡើយ។ស្ថិតក្នុងស្ថានភាពបែបនេះប្រជាជនមួយចំនួនក៏មាន

ការត្អូញត្អែរពីការ កម្មង់អាហាររួមទាំងទឹកថែមទៀត ដោយសារកង្វះការផ្គត់ផ្គង់ និងបុគ្គលិកដឹកជញ្ជូនមានកម្រិត។ងាកទៅមើលនៅលើបណ្ដាញសង្គមពលរដ្ឋដែលស្ថិតក្នុងការបិទខ្ទប់ខ្លះទៀតថាគឺពួកគេមិនបានទទួលបានអាហារឡើយ ដោយសារដំណើរការចែកចាយមានការកកស្ទះ។

នេះជាសញ្ញាប្រាប់យើងមួយថា កូ.វី.ដនៅតែអាចនាំទុកដល់យើងបាន ប្រសិនបើមានការធ្វេសប្រហែសក្នុងការការពារ ហើយមិនយូរប៉ុន្មានការប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ ដែលជាឱកាសមួយអាចធ្វើឱ្យកូវីដមានឱកាសរីករាលដាលបានដូច្នេះសូមបងប្អូនបន្តការប្រុងប្រយ័.ត្នឱ្យបានខ្ពស់បំផុតកុំឱ្យក្រោយចូលឆ្នាំដេកឈឺព្រោះកូ.វី.ដ។

Comments are closed, but trackbacks and pingbacks are open.