មិនធម្មតា!! ដឹងគោលដៅពិតរបស់ រុស្ស៊ី ហើយ ពិតជាមានមហិច្ឆតាខ្ពស់ណាស់
យោងតាមសារព័ត៌មាន TASS, អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ដែលជាជំនិតរបស់លោក វ្ល៉ាឌីមៀរ ពូទីន និងជាអតីតប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារទី៥ ខែមេសាថា គោលដៅរបស់រុស្សី គឺ
បង្កើតទ្វីបអឺរ៉ាស៊ីបើកចំហ ពីទីក្រុង Lisbon ទៅដល់ Vladivostok ហើយ “លទ្ធិអ៊ុយក្រែននិយម” គឺជាលទ្ធិក្លែងក្លាយដែលមិនមាននោះទេ។
អឺរ៉ាស៊ី គឺជាការដាក់រួមបញ្ចូលគ្នារវាងទ្វីបអ៊ីរ៉ុប និង ទ្វីបអាស៊ី។ អឺរ៉ាស៊ី លាតសន្ធឹងពីភាគខាងលិច ទៅភាគខាងកើត ពីមហាសមុទ្រ អាត្លង់ទិច ទៅ មហាសមុទ្រ បាស៊ីហ្វិក។
ដូច្នេះ បើយោងតាមលោក Medvedev, គោលដៅដ៏សំខាន់បំផុតនៃអ្វីដែលគេហៅថា “ប្រតិបត្តិការពិសេស” នៅអ៊ុយក្រែនគឺ ត្រូវផ្លាស់ប្តូរការប.ង្ហូរឈា.ម និងមនសិការមិនពិត ក្នុងចំណោមជនជាតិអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។
លោកបានកត់សម្គាល់ថា នេះគឺត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍ដល់សន្តិភាពរបស់ជនជាតិអ៊ុយក្រែន ជំនាន់ក្រោយៗ។
លោក Medvedev បាននិយាយថា “គោលដៅគឺដើម្បីសន្តិភាពរបស់ប្រជាជនអ៊ុយក្រែនជំនាន់ក្រោយ និងជាឱកាសដើម្បីកសាងទ្វីបអឺរ៉ាស៊ីដោយបើកចំហ ពីទីក្រុង Lisbon ទៅ Vladivostok”។
ក្នុងពេលជាមួយគ្នានេះ លោកបានទទួលស្គាល់ថា កាតព្វកិច្ចនៃការគ្មានយោធា និងការលុបបំបាត់លទ្ធិណាស៊ីនិយមនៅអ៊ុយក្រែន ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺស្មុគស្មាញ ហើយមិនអាចធ្វើបានភ្លាមៗឡើយ។
បញ្ហាទាំងនេះ នឹងត្រូវបានដោះស្រាយ មិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ៕
Comments are closed, but trackbacks and pingbacks are open.